
អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព
ឯកឧត្តមបណ្ឌិត លី ធុជ រួមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងតំណាង UNDP បានចុះពិនិត្យសកម្មភាពមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្រោមគម្រោងបោសសម្អាតមីនដំណាក់កាលទី៤ (CfR-IV)។ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ជនរងគ្រោះដោយសារមីន នៅស្រុកតាលោសែនជ័យ ដែលកំពុងទទួលបានការគាំទ្រផ្នែកជីវភាព និងការគាំពារសង្គម។










