
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចពិភាក្សាការងារគម្រោងអង្គការកុមារកម្ពុជារីករាយ
លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារគម្រោងអង្គការកុមារកម្ពុជារីករាយនៅក្នុងខេត្ដពោធិ៍សាត់ តាមរយៈ លោក ហាតមុត គិសិកិ និងលោកស្រី អុលឡា គិសិកិ ជាម្ចាស់មូលនិធិគីនចាន់ ដែលជួយគាំទ្រដល់វិស័យអប់រំ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ(អគារសិក្សា និងបណ្ណាល័យ)។ កិច្ចប្រជុំនេះដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកប្រធាន-អនុប្រធានមន្ទីរ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់៕










