ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សិល្បៈនិងវប្បធម៌
កិច្ចប្រជុំពង្រឹងការងារសាសនា សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ត្រៀមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ និងព្រះអនុគុណស្រុក បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ជាមួយព្រះគ្រូចៅអធិការ និងអាចារ្យវត្តទាំង២២ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និង អនាម័យបរិស្ថាន តាមទីអារាមនានា ដើម្បីធានាឱ្យដំណើរការបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពល្អប្រសើរ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយ Swisscontact រៀបចំសិក្ខាសាលាតម្រង់ទិស «ហូកាបៃតង» ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ច និងបរិស្ថាន
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយអង្គការ Swisscontact បានបើកសិក្ខាសាលាតម្រង់ទិសមួយ ក្នុងគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលជំនាញ «ហូកាបៃតង» (Green HoKa) ព្រមទាំងជំរុញម្ចាស់សហគ្រាសបដិសណ្ឋារកិច្ចឱ្យអនុវត្តគោលការណ៍បរិស្ថាន (3Rs) ធ្វើទំនើបកម្មឌីជីថល និងលើកទឹកចិត្តឱ្យពួកគេត្រៀមខ្លួនដាក់ពាក្យប្រកួតប្រជែងដណ្តើមពានរង្វាន់ «សហគ្រាសហូកាបៃតង» ផងដែរ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយស្តីពីច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្តការងារនៅមូលដ្ឋាន នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ធាង ឡេង អភិបាលស្រុកវាលវែង និងមានការសម្របសម្រួលផ្ទាល់ពី លោក ឱន សុទ្ធា ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកអនុប្រធានមន្ទីរ លោកនាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី ប្រធានការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឆ្លងកាត់តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយ និងពន្យល់យ៉ាងលម្អិតអំពីបទប្បញ្ញត្តិ និងគតិយុត្តនានា ដើម្បីធានាថាការគ្រប់គ្រងដីធ្លី ការសាងសង់ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ប្រព្រឹត្តទៅស្របតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក ឆេង ហ៊ុល អភិបាលរងស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ ប្រធានការិយាល័យ អង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបានក្នុងខែកន្លងមក ក៏ដូចជាការពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីដាក់ចេញនូវទិសដៅការងារបន្ត ធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន នាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥គ្រួសារ នៅឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។
អំណោយដែលបានឧបត្ថម្ភដល់គ្រួសារនីមួយៗរួមមាន អង្ករ និងស្បៀងអាហារចាំបាច់មួយចំនួន ថវិកា ថែទាំជីវភាពបណ្ដោះអាសន្ន
តំណាងប្រជាពលរដ្ឋទាំង ៥គ្រួសារ បានបង្ហាញក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឆាយ គឹមម៉ុង និងក្រុមការងារ ដែលបានចុះមកជួយអន្តរាគមន៍ និងឧបត្ថម្ភទាន់ពេលវេលា ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ៕ សាយយ័ន្ដ វុន្នីយ៉ា


នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកគណបក្សនៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកប្រធានក្រុមការងារ និងប្រតិភូរួមដំណើរ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងក្តៅគគុក និងក្តីនឹករលឹកពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះសមាជិក សមាជិកាទាំងអស់នៅក្នុងមូលដ្ឋាន។ ការចុះជួបផ្ទាល់នេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងពង្រឹងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងសមាជិកបក្សនៅមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានោះដែរ លោក ពៅ ពិសិដ្ឋ និងក្រុមការងារ ក៏បាននាំយកនូវអំណោយបន្តិចបន្តួចជាកាយវិការទឹកចិត្ត រួមមានសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកគណបក្សដែលបានចូលរួម ដើម្បីសម្រាលទុក្ខធុរៈ និងជាការលើកទឹកចិត្តបន្ថែមទៀតផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្តៀង ចុះដាំដើមផ្កាភួងម៉ាល័យ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ថៃ ប៊ុនថេត អភិបាលរងស្រុកកណ្តៀង បានដឹកនាំក្រុមការងារ រួមមានមន្ត្រីការិយាល័យកសិកម្មស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះអនុវត្តសកម្មភាពដាំដើមផ្កាភួងម៉ាល័យ នៅតាមដងផ្លូវសាធារណៈ និងជុំវិញបរិវេណហុងស្ទាក់ទឹកព្រែកបារមាស ដែលស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងទីសាធារណៈ ឱ្យប្រែក្លាយជាលំហបៃតង ស្រស់ស្អាត និងមានបរិស្ថានល្អប្រសើរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ជាការជំរុញ និងបំផុសស្មារតីដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិវឌ្ឍបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ។
ការដាំដើមផ្កាភួងម៉ាល័យនាពេលនេះ មិនត្រឹមតែជួយបង្កើតទេសភាពស្រស់បំព្រង និងបរិយាកាសបៃតងប្រកបដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកបង្កើតនូវបរិយាកាសល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះសម្រុះសម្រួលជាមួយពលរដ្ឋដំឡើងបង្គោលភ្លើងនៅសង្កាត់រលាប ដោយទទួលបានលទ្ធផលរលូន
ពោធិ៍សាត់៖ លោក កេង ចាន់ធឿន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយតំណាងក្រុមហ៊ុនអគ្គិសនី ចុះពិនិត្យទីតាំងដីជាក់ស្តែង ដើម្បីរៀបចំដំឡើងបង្គោលភ្លើង និងពង្រីកបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
បេសកកម្មនេះ បានធ្វើឡើងនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្រុមការងារបានចុះសម្រុះសម្រួល និងធ្វើការវាស់វែងលើទីតាំងដីស្រែរបស់ប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវដំឡើងបង្គោល និងរៀបចំខ្សែបណ្តាញឆ្លងកាត់។
ជាលទ្ធផលនៃការចុះសម្រុះសម្រួលនេះ ម្ចាស់ដីស្រែបានសម្តែងនូវការយល់ស្រប និងឯកភាពទាំងស្រុងទៅតាមការវាស់វែងរបស់មន្ត្រីជំនាញភូមិបាល និងអាជ្ញាធរក្រុងពោធិ៍សាត់ ដែលធ្វើឲ្យដំណើរការរៀបចំដំឡើងបណ្តាញអគ្គិសនីនេះ អាចប្រព្រឹត្តទៅបានដោយរលូន ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យទីតាំងសាងសង់អណ្តូងសូឡា ជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់សាងសង់អណ្តូងសូឡា ១កន្លែង នៅចំណុចសំរោង ភូមិប្រហាល ឃុំតាលោ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងត្រៀមបង្ការគ្រោះរាំងស្ងួត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។


សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍អូរសណ្តាន់ ខិតខំលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងអនាម័យផ្លូវសាធារណៈ ពីបឹងកន្ទួត ដល់ព្រំប្រទល់ស្នាអន្សា
ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការសម្រួលចរាចរណ៍ និងកាត់ស្មៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់បឹងកន្ទួត រហូតដល់ព្រំប្រទល់ស្នាអន្សា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយសារការកាត់ស្មៅ និងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យមានអនាម័យ និងរបៀបរៀបរយល្អប្រសើរ៕


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកក្រគរ បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោក» លើកទី៩ ក្រោមមូលបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សាកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២៦
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីកិច្ចសន្យា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវាយតម្លៃសមិទ្ធផលការងារកន្លងមក ដោះស្រាយបញ្ហាប្រឈម និងកំណត់ផែនការសកម្មភាពថ្មីៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំតាម Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់
អភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីធានាតម្លាភាព គណនេយ្យភាព និងពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋានឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

