
អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក ឆេង ហ៊ុល អភិបាលរងស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ ប្រធានការិយាល័យ អង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបានក្នុងខែកន្លងមក ក៏ដូចជាការពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីដាក់ចេញនូវទិសដៅការងារបន្ត ធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា











