ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

បទយកការណ៍
ពីកម្មការនីរោងចក្រមកជាម្ចាស់សា្នដៃបង្អែមខ្មែរ
បទយកការណ៍ ៖ ពីកម្មការនីរោងចក្រមកជាម្ចាស់សា្នដៃបង្អែមខ្មែរ
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត សម្លេង
អ្នកនាង គឹម សុជាតី
លោកស្រី ហេង សាខុន


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានតាមដងផ្លូវក្នុងទីប្រជុំជនស្រុកវាលវែង
លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានតាមដងផ្លូវក្នុងទីប្រជុំជនស្រុក ដើម្បីលើកកម្ពស់សោភ័ណភាព សុខុមាលភាព និងបរិស្ថានស្អាតក្នុងមូលដ្ឋាន។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំពិធីប្រឡងប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា ២០២៦»
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធពិធីប្រឡងប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តពោធិ៍សាត់ ពង្រឹងការងារសន្តិសុខ និងបដិសណ្ឋារកិច្ច ក្នុងពិធីទទួលស្វាគមន៍ប្រមុខរាជរដ្ឋាភិបាល
ពោធិ៍សាត់៖ លោក ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចប្រជុំអនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងទទួលបដិសណ្ឋារកិច្ច» ដែលបានប្រព្រឹត្តទៅនៅជាន់ទី១ សាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា អនុគណៈកម្មការ ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងត្រួតពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចលម្អិត លើការងាររៀបចំទីកន្លែងប្រារព្ធពិធី ការតុបតែងលម្អ និងការងារបដិសណ្ឋារកិច្ច ឱ្យមានរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងភាពសមរម្យបំផុត ដើម្បីត្រៀមលក្ខណៈរៀបចំទទួលបដិសណ្ឋារកិច្ច សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់សមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងមូល ប្រព្រឹត្តទៅដោយរលូន គ្មានចន្លោះប្រហោង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈសម្បត្តិស្តីពីការធានាអនាម័យបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារ អនាម័យបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានក្រុង។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការបង្កើនកិច្ចសហការទប់ស្កាត់បទល្មើស ការគ្រប់គ្រងសំរាម និងសំណល់រឹង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងប្រជុំរៀបចំគណៈកម្មការ អនុគណៈកម្មការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីដែលសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន និងថវិកាជាតិ។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ដោយមានការចូលរួមពីអភិបាលរងស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ប្រធានការិយាល័យ មេបញ្ជាការកងកម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ នាយប៉ុស្តិ៍រដ្ឋបាល តំណាងមណ្ឌលសុខភាពទាំង៥ និងអ្នកពាក់ព័ន្ធសរុបចំនួន ៩៥ នាក់ ដើម្បីពង្រឹងកិច្ចសហការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំពិធីឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះកិច្ចសន្យាគម្រោងសាងសង់ផ្លូវបេតុងអាមេ និងលូកាត់ផ្លូវ ប្រើប្រាស់ថវិកាមូលនិធិឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះកិច្ចសន្យាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង និងលូកាត់ផ្លូវ ដែលជាថវិកាមូលនិធិឃុំ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោងអភិវឌ្ឍន៍មូលដ្ឋាននាពេលនេះ រួមមាន ការសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៣២២ គីឡូម៉ែត្រ និងទទឹង ៤ ម៉ែត្រ, ការសាងសង់លូទោលកាត់ផ្លូវ អង្កត់ផ្ចិត ៦០០ មីលីម៉ែត្រ និងប្រវែង ៧ ម៉ែត្រ ផ្លូវ និងប្រព័ន្ធរំដោះទឹកដែលត្រូវសាងសង់នេះ ស្ថិតនៅក្នុង ភូមិទន្សាយគល់ និង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការចុះកិច្ចសន្យាគម្រោងនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោតឱ្យកាន់តែប្រសើរឡើង៕
សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ICCOS ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយតាមបណ្តោយដងស្ទឹងក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារមន្ត្រីជំនាញ ដោយមានការចូលរួមពីអាជ្ញាធរឃុំអន្លង់ត្នោត និងឃុំកំពង់លួង នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយ ដែលកំពុងសាងសង់ ឬរស់នៅតាមបណ្តោយដងស្ទឹងក្រគរ ដើម្បីធានាបាននូវភាពសុក្រឹត ត្រឹមត្រូវ និងទិន្ន័យច្បាស់លាស់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងឱកាសនោះ លោក អភិបាលស្រុក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រមូលទិន្ន័យជាក់ស្តែងឱ្យបានហ្មត់ចត់ និងការយោគយល់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានតម្លាភាព៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បូកសរុបលទ្ធផលការងារខែកញ្ញា និងនព្វមាស ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងនព្វមាស ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃរចនាសម្ព័ន្ធជំនាញទាំងអស់។


សិល្បៈនិងវប្បធម៌
កិច្ចប្រជុំពង្រឹងការងារសាសនា សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ត្រៀមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ និងព្រះអនុគុណស្រុក បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ជាមួយព្រះគ្រូចៅអធិការ និងអាចារ្យវត្តទាំង២២ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និង អនាម័យបរិស្ថាន តាមទីអារាមនានា ដើម្បីធានាឱ្យដំណើរការបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពល្អប្រសើរ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយ Swisscontact រៀបចំសិក្ខាសាលាតម្រង់ទិស «ហូកាបៃតង» ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ច និងបរិស្ថាន
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយអង្គការ Swisscontact បានបើកសិក្ខាសាលាតម្រង់ទិសមួយ ក្នុងគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលជំនាញ «ហូកាបៃតង» (Green HoKa) ព្រមទាំងជំរុញម្ចាស់សហគ្រាសបដិសណ្ឋារកិច្ចឱ្យអនុវត្តគោលការណ៍បរិស្ថាន (3Rs) ធ្វើទំនើបកម្មឌីជីថល និងលើកទឹកចិត្តឱ្យពួកគេត្រៀមខ្លួនដាក់ពាក្យប្រកួតប្រជែងដណ្តើមពានរង្វាន់ «សហគ្រាសហូកាបៃតង» ផងដែរ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយស្តីពីច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្តការងារនៅមូលដ្ឋាន នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ធាង ឡេង អភិបាលស្រុកវាលវែង និងមានការសម្របសម្រួលផ្ទាល់ពី លោក ឱន សុទ្ធា ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកអនុប្រធានមន្ទីរ លោកនាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី ប្រធានការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឆ្លងកាត់តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយ និងពន្យល់យ៉ាងលម្អិតអំពីបទប្បញ្ញត្តិ និងគតិយុត្តនានា ដើម្បីធានាថាការគ្រប់គ្រងដីធ្លី ការសាងសង់ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ប្រព្រឹត្តទៅស្របតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា

