
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយតាមបណ្តោយដងស្ទឹងក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារមន្ត្រីជំនាញ ដោយមានការចូលរួមពីអាជ្ញាធរឃុំអន្លង់ត្នោត និងឃុំកំពង់លួង នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយ ដែលកំពុងសាងសង់ ឬរស់នៅតាមបណ្តោយដងស្ទឹងក្រគរ ដើម្បីធានាបាននូវភាពសុក្រឹត ត្រឹមត្រូវ និងទិន្ន័យច្បាស់លាស់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងឱកាសនោះ លោក អភិបាលស្រុក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រមូលទិន្ន័យជាក់ស្តែងឱ្យបានហ្មត់ចត់ និងការយោគយល់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានតម្លាភាព៕ សាយយ័ន្ដ វុន្នីយ៉ា











