ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ និងស្រុកវាលវែង ចុះពិនិត្យទីតាំងរៀបចំដាំដើមឈើឡើងវិញ និងអភិវឌ្ឍជាតំបន់ទេសចរណ៍
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរស្រុកវាលវែង បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំយុទ្ធនាការដាំដើមឈើឡើងវិញ និងកែច្នៃទីតាំងនោះឱ្យក្លាយជាតំបន់ទេសចរណ៍សម្រាកកម្សាន្តនាពេលខាងមុខ។
សកម្មភាពនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការស្តារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ ថែរក្សា និងដាំដើមឈើឡើងវិញឱ្យបានច្រើន ពីព្រោះ «ការដាំដើមឈើនៅថ្ងៃនេះ គឺជាការថែរក្សាធម្មជាតិសម្រាប់កូនចៅយើងនាពេលអនាគត»៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារសពសមាជិកសមាគមមន្ត្រីរាជការស៊ីវិលសាលាខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភជូនដល់គ្រួសារសពសមាជិកសកម្ម និងសមាជិកសកម្មដែលមានសហព័ទ្ធ (ស្វាមី ឬភរិយា) ទទួលមរណភាព ដែលបានរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំកោះសំពៅមាស។
កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ប្រចាំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងផ្តល់ការគាំទ្រផ្នែកស្មារតី ក៏ដូចជាថវិកាដល់គ្រួសារមន្ត្រីរាជការដែលកំពុងជួបការបាត់បង់សមាជិកគ្រួសារ៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងជាក់ស្តែង និងដោះស្រាយផលប៉ះពាល់ដីចំណីសាធារណៈជូនប្រជាពលរដ្ឋឃុំស្វាយដូនកែវ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលដោះស្រាយផលប៉ះពាល់ដីចំណីស្ទឹង និងចំណីផ្លូវ ពាក់ព័ន្ធនឹងសំណើការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិស្វាយដូនកែវទី១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៧-២០២៩
រដ្ឋបាលស្រុកបាកាន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំ និងភាគីពាក់ព័ន្ធជាច្រើន។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ ពិភាក្សា និងសម្របសម្រួលសំណើគម្រោងអភិវឌ្ឍន៍ដែលបានលើកឡើងពីមូលដ្ឋាន ដើម្បីធានាឱ្យសំណើគម្រោងទាំងនោះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍន៍មូលដ្ឋាន និងទិសដៅអភិវឌ្ឍន៍របស់ខេត្ត។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានវិជ្ជាសង្គ្រោះបឋម និងច្បាប់មនុស្សធម៌ ដល់អ្នកស្ម័គ្រចិត្តភូមិ នៃឃុំស្រែស្តុក ស្រុកកណ្តៀងចំនួន៣៧នាក់
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានវិជ្ជាសង្គ្រោះបឋម គោលការណ៍គ្រឹះទាំង ៧ និងច្បាប់មនុស្សធម៌ ជូនដល់អ្នកស្ម័គ្រចិត្តភូមិនៃឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន ៣៧ នាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តក្នុងសហគមន៍ ជាពិសេសក្នុងការជួយសង្គ្រោះបឋម និងឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបាញ់គំនូសតាមដងផ្លូវជាតិលេខ៥៤ ក្នុងឃុំកំពង់លួង
លោក ក្រូច សុខុន អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុកក្រគរ រួមជាមួយលោក ឡេះ សាវិរីន អភិបាលរងស្រុក បានដឹកនាំក្រុមការងារជំនាញចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចអន្តរាគមន៍នេះ ក្រុមការងារបានចុះអនុវត្តការងារបាញ់គំនូសតាមបណ្តោយផ្លូវជាតិលេខ៥៤ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ កែលម្អសោភ័ណភាព និងធានាបាននូវសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងមូលដ្ឋាន៕ឈឹម ម៉ារីយ៉ាន


ការអភិវឌ្ឍ
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥,០០០ម៉ែត្រ ក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥,០០០ម៉ែត្រ នៅភូមិសាយ ឃុំព្រងិល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ទេសចរណ៍
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារ SDC ក្រោមក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)
លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sonja Elmer Dettelbacher ប្រធានថ្មីនៃទីភ្នាក់ងារ SDC ព្រមទាំងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តក្រោមក្របខ័ណ្ឌកម្មវិធី SDP។


សេចក្តីជូនដំណឹង
សេចក្តីបំភ្លឺព័ត៌មាន
កាលពីពេលថ្មីៗនេះ មានបណ្តាញព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយលើគណនីហ្វេសបុករបស់ ខ្លួនដែលមានសំណេរថា “ខ្ញុំមិនគាំទ្របម្រាមខេត្តពោធិ៍សាត់មិនឱ្យសាធារណៈជនសម្រាក ឬស្នាក់តាមផ្លូវវាងក្រុង ខណៈខ្លួនការពារសន្តិសុខមិនបានល្អ...។ ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់បណ្តាញផ្សព្វផ្សាយព័ត៌មាន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំកសិករ ២៤នាក់ ចុះអនុវត្តផ្ទាល់ពីបច្ចេកទេសដាំដុះ នៅចំការបង្ហាញក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ សហគមន៍កសិកម្ម «ផ្ទះរុងរុងរឿង» ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុAggរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោក តូច សុជាតិ ទីប្រឹក្សាគម្រោង PCRL បានដឹកនាំសមាជិកសហគមន៍ ចុះអនុវត្តបច្ចេកទេសកសិកម្មផ្ទាល់ នៅក្នុងចំការបង្ហាញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។
សកម្មភាពបណ្តុះបណ្តាលផ្ទាល់នៅក្នុងស្រែ/ចម្ការនេះ មានកសិករចូលរួមចំនួន ២៤នាក់ (ស្រី ១៨នាក់) ដោយបានសិក្សា និងអនុវត្តលើការងារសំខាន់ៗដូចជា៖ ការភ្ជួររាស់រៀបចំដី និងការលើករង, ការប្រកបជីធម្មជាតិ ការប្រើប្រាស់កំបោរ និងការគ្រប់គ្រងដី, ការរៀបចំរាយទុយោប្រព័ន្ធស្រោចស្រពតំណក់ទឹក និងការគ្រប់គ្រងចម្ការឱ្យមានប្រសិទ្ធភាព៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យ និងកញ្ចប់វិនិយោគសហគមន៍ធន់នឹងអាកាសធាតុ
(ពោធិ៍សាត់)៖ គម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)» បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះ ផ្អែកលើក្សេត្របរិស្ថាន ដើម្បីរៀបចំផែនការបន្ស៊ាំថ្នាក់មូលដ្ឋាន និងការណែនាំស្តីពីកញ្ចប់វិនិយោគសហគមន៍ ដើម្បីភាពធន់នឹងអាកាសធាតុ» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងជាប្រធានសម្របសម្រួលគម្រោង លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក David Molse ប្រធានក្រុមទីប្រឹក្សាគម្រោង។
សិក្ខាសាលានេះ មានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងសហគមន៍កសិកម្ម/ក្រុមផលិតស្រូវ មកពីស្រុកគោលដៅទាំង៥ រួមមាន៖ ស្រុកបាកាន ភ្នំក្រវាញ តាលោសែនជ័យ ក្រគរ និងស្រុកវាលវែង ដើម្បីរួមគ្នារៀបចំផែនការបន្ស៊ាំ និងទិសដៅវិនិយោគសហគមន៍ឱ្យកាន់តែមានចីរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ៕


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកក្រគរ ចុះល្បាតយប់ និងណែនាំវិធានការសុវត្ថិភាព ដល់អ្នកបើកបររថយន្តតាមដងផ្លូវ
(ពោធិ៍សាត់)៖ អនុវត្តតាមមតិចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នាអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះល្បាតដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រស្រុកក្រគរ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចុះណែនាំ និងត្រួតពិនិត្យតាមទីតាំងឈប់សម្រាករបស់រថយន្ត ដើម្បីឱ្យម្ចាស់រថយន្តទាំងអស់បង្កើនការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងជីវិត។ ជាមួយគ្នានេះ នគរបាលស្រុកក្រគរ ក៏បានផ្តល់ និងផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ ជូនដល់អ្នកបើកបរ ដើម្បីងាយស្រួលរាយការណ៍ និងសុំជំនួយអន្តរាគមន៍បានភ្លាមៗ ពេលមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង៕


ការអភិវឌ្ឍ
ឯកឧត្តម ខូយ រីដា ថ្លែងអំណរគុណក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានរួមគ្នាតុបតែងលម្អផ្កាតាមទ្រូងផ្លូវជាតិលេខ៥
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្មួយៗក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើមី្បការអភិវឌ្ឍ និងលើកកម្ពស់សភ័ណភាពក្នុងខេត្ត។
កាយវិការដ៏ប្រពៃនេះ ត្រូវបានស្តែងឡើងតាមរយៈការចូលរួមដាំផ្កាក្រដាស និងផ្កាភួងមាល័យ ដើម្បីលម្អតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវវាងក្រុងពោធិ៍សាត់ រហូតដល់ស្រុកក្រគរ។ ប្រតិបត្តិការលើកកម្ពស់សម្រស់ដងផ្លូវនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាង «កោះកាហ្វេ» ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋផងដែរ៕

