
កម្លាំងនគរបាលស្រុកក្រគរ ចុះល្បាតយប់ និងណែនាំវិធានការសុវត្ថិភាព ដល់អ្នកបើកបររថយន្តតាមដងផ្លូវ
(ពោធិ៍សាត់)៖ អនុវត្តតាមមតិចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នាអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះល្បាតដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រស្រុកក្រគរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចុះណែនាំ និងត្រួតពិនិត្យតាមទីតាំងឈប់សម្រាករបស់រថយន្ត ដើម្បីឱ្យម្ចាស់រថយន្តទាំងអស់បង្កើនការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងជីវិត។ ជាមួយគ្នានេះ នគរបាលស្រុកក្រគរ ក៏បានផ្តល់ និងផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ ជូនដល់អ្នកបើកបរ ដើម្បីងាយស្រួលរាយការណ៍ និងសុំជំនួយអន្តរាគមន៍បានភ្លាមៗ ពេលមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង៕











