
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារសពសមាជិកសមាគមមន្ត្រីរាជការស៊ីវិលសាលាខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភជូនដល់គ្រួសារសពសមាជិកសកម្ម និងសមាជិកសកម្មដែលមានសហព័ទ្ធ (ស្វាមី ឬភរិយា) ទទួលមរណភាព ដែលបានរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំកោះសំពៅមាស។ កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ប្រចាំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងផ្តល់ការគាំទ្រផ្នែកស្មារតី ក៏ដូចជាថវិកាដល់គ្រួសារមន្ត្រីរាជការដែលកំពុងជួបការបាត់បង់សមាជិកគ្រួសារ៕










