
រដ្ឋបាលស្រុកក្រគរចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបាញ់គំនូសតាមដងផ្លូវជាតិលេខ៥៤ ក្នុងឃុំកំពង់លួង
លោក ក្រូច សុខុន អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុកក្រគរ រួមជាមួយលោក ឡេះ សាវិរីន អភិបាលរងស្រុក បានដឹកនាំក្រុមការងារជំនាញចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចអន្តរាគមន៍នេះ ក្រុមការងារបានចុះអនុវត្តការងារបាញ់គំនូសតាមបណ្តោយផ្លូវជាតិលេខ៥៤ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ កែលម្អសោភ័ណភាព និងធានាបាននូវសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងមូលដ្ឋាន៕ឈឹម ម៉ារីយ៉ាន









