ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដែលបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអាជ្ញាធរស្រុក-ឃុំយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាកៀរគរធនធាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍អាទិភាពនានានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំ-សង្កាត់ក្នុងខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយពីការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោតសម្រាប់ការពិនិត្យ និងចុះឈ្មោះឆ្នាំ២០២៦
ពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាសាលាឃុំ-សង្កាត់នានាទូទាំងខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងប្រតិទិនការងារ ស្តីពីការផ្តល់លិខិតអញ្ជើញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះធ្វើឡើងជូនដល់លោក-លោកស្រីជាមេភូមិ ដើម្បីរៀបចំយន្តការចែកលិខិតអញ្ជើញដល់ដៃប្រជាពលរដ្ឋ សម្រាប់ចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ។ល។


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ទូច សេងងន និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំស្នងការដ្ឋាន បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ការចុះផ្សព្វផ្សាយនេះផ្តោតលើការគោរពស្លាកសញ្ញា ពាក់មួកសុវត្ថិភាព មិនប្រើប្រាស់ទូរសព្ទពេលបើកបរ ប្រកាន់ស្តាំ និងបន្ថយល្បឿននៅផ្លូវប្រសព្វ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ថ្នល់។


អប់រំ និងកីឡា
សាលាអន្តរជាតិសំពៅមាសពោធិ៍សាត់ ប្រារព្ធពិធីប្រគល់សញ្ញាបត្រ ជូនសិស្សជ័យលាភី ២៥៩នាក់ និងបើកសាខាថ្មីនៅស្រុកភ្នំក្រវាញ
សាលាអន្តរជាតិសំពៅមាស បានរៀបចំពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ មេដាយ និងអាហារូបករណ៍ ជូនដល់សិស្សសរុប ២៥៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២៥-២០២៦ ព្រមទាំងសិស្សពូកែ និងឆ្នើមចំនួន ៧៨នាក់ផ្សេងទៀត នៅសកលវិទ្យាល័យអង្គរខេមរា ក្រោមអធិបតីភាពលោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ក្នុងស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាថ្មីមួយខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ដែលស្ថិតក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងផ្តល់យោបល់លើការដាំផ្កាលម្អ តាមដងផ្លូវ "អន្ទង់អាំង" ជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់យោបល់បច្ចេកទេស លើកិច្ចការងាររៀបចំដាំផ្កាលម្អសោភ័ណភាព នៅតាមបណ្តោយដងផ្លូវ "អន្ទង់អាំង" តំបន់ជើងភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោក លាង ទិតដ្ឋាន ដឹកនាំមន្ត្រីក្រោមឱវាទមន្ទីរព័ត៌មាន ចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចូលរួមចែករំលែកការលំបាក និងលើកទឹកចិត្តដល់មន្ត្រី និងក្រុមគ្រួសារ ដែលកំពុងជួបបញ្ហាជំងឺគ្រុនឈាម។


បរិស្ថាន
រដ្ឋបាលស្រុកក្រគរ និងក្រុមការងារឃុំអន្លង់ត្នោត ដាំកូនក្ងោក ១០០ដើម តាមបណ្តោយផ្លូវជាតិលេខ ៥៣B ដើម្បីបង្កើតភាពបៃតង
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារឃុំអន្លង់ត្នោត បានរៀបចំយុទ្ធនាការដាំកូនឈើប្រភេទកូនក្ងោកចំនួន ១០០ដើម យ៉ាងផុសផុលតាមបណ្តោយផ្លូវជាតិលេខ ៥៣B នាពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើតម្លប់បៃតង និងទប់ស្កាត់ការហូរច្រោះដីក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះអាជ្ញាធរមូលដ្ឋានបានផ្តាំផ្ញើនិងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបថា យើងចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង។
សកម្មភាពនេះមិនត្រឹមតែបង្ហាញពីសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អមួយក្នុងការថែរក្សាធនធានធម្មជាតិ និងបន្សល់ទុកនូវបរិស្ថានស្អាតសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕សាយយ័ន្ត វុន្នីយ៉ា


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៀម ឃួន អមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់ដីកសិមកម្មជូនអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងពិធីសំណេះសំណាល និងប្រគល់ដីកសិកម្មជូនគ្រួសារអតីតយុទ្ធជនចំនួន ១៨៥ គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


នយោបាយ
ឯកឧត្តម ប្រាំង ជលសា នាំយកកូនឈើហូបផ្លែជិត ១,៤០០ដើម ចែកជូនប្រជាពលរដ្ឋឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ឯកឧត្តម ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកូនឈើហូបផ្លែជូនគ្រួសារសមាជិកបក្សមកពី ៧ភូមិ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកបាកាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧–២០២៩)
ពោធិ៍សាត់៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) របស់ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយផែនការអភិវឌ្ឍន៍ និងអាទិភាពរបស់រដ្ឋបាលស្រុក ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥.០០០ម៉ែត្រ នៅឃុំព្រងិល
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែង ៥,០០០ ម៉ែត្រ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលផ្លូវថ្មីនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឃុំព្រងិលឱ្យកាន់តែប្រសើរឡើង៕


ទេសចរណ៍
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យវត្តភ្នំព្រះអង្គប្រោសសត្វ ដើម្បីរៀបចំប្រែក្លាយជាតំបន់ទេសចរណ៍ថ្មី
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់នៅវត្តភ្នំព្រះអង្គប្រោសសត្វ ដើម្បីសិក្សា និងរៀបចំរៀបចំផែនការប្រែក្លាយទីអារាមមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍បែបសាសនា និងធម្មជាតិថ្មីមួយក្នុងស្រុក។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតចំណូលជូនប្រជាសហគមន៍នៅក្នុងមូលដ្ឋាន៕

