
អាជ្ញាធរឃុំ-សង្កាត់ក្នុងខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយពីការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោតសម្រាប់ការពិនិត្យ និងចុះឈ្មោះឆ្នាំ២០២៦
ពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាសាលាឃុំ-សង្កាត់នានាទូទាំងខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងប្រតិទិនការងារ ស្តីពីការផ្តល់លិខិតអញ្ជើញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងជូនដល់លោក-លោកស្រីជាមេភូមិ ដើម្បីរៀបចំយន្តការចែកលិខិតអញ្ជើញដល់ដៃប្រជាពលរដ្ឋ សម្រាប់ចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ។ល។









