
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥.០០០ម៉ែត្រ នៅឃុំព្រងិល
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែង ៥,០០០ ម៉ែត្រ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ សមិទ្ធផលផ្លូវថ្មីនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឃុំព្រងិលឱ្យកាន់តែប្រសើរឡើង៕









