ព័ត៌មានក្នុងខេត្ត

ពិធីបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣៥ សម្រាប់មន្ត្រី និងសកម្មជនយុវជនមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
នយោបាយ
ពិធីបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣៥ សម្រាប់មន្ត្រី និងសកម្មជនយុវជនមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖​ នៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ ជំនាន់ទី៣៥ យ៉ាងអធិកអធមក្រោមបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព នារសៀលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់មន្ត្រីគណបក្ស និងសកម្មជនយុវជនមកពីមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដោយទទួលបានការសិក្សាស្រាវជ្រាវ និងស្តាប់នូវការពន្យល់ណែនាំលើអត្ថន័យគោលនយោបាយ ស្មារតីស្នេហាជាតិ និងតួនាទីស្នូលរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការកសាងបក្សឱ្យកាន់តែរឹងមាំពីថ្នាក់មូលដ្ឋាន។ ពិធីបិទវគ្គនេះមិនត្រឹមតែជាការបញ្ចប់នូវកម្មវិធីសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងប្រកបដោយមោទនភាព ក្នុងការបំពាក់បំប៉នមនសិការស្នេហាជាតិ ឧត្តមគតិមុតស្រួច និងការប្តេជ្ញាចិត្តខ្ពស់ជូនដល់យុវជនជំនាន់ក្រោយ ដើម្បីបន្តវេនភារកិច្ចការពារ និងអភិវឌ្ឍន៍ទឹកដីមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារមន្ទីរព័ត៌មានចុះប្រគល់ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ
នយោបាយ
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារមន្ទីរព័ត៌មានចុះប្រគល់ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ
លោក ផាន់ សេរីវុធ អនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានចុះចែកប័ណ្ណព័ត៌មាន ដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមរយៈកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន"
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមរយៈកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន"
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន" ដែលបានរៀបចំឡើងដើម្បីឧបត្ថម្ភសម្ភារៈសិក្សា និងអង្ករ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាឈើតុំ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងជួយសម្រាលជីវភាពគ្រួសារសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។ តាមរយៈកម្មវិធីសប្បុរសធម៌នេះ សិស្សានុសិស្សទាំងអស់ទទួលបាននូវសម្ភារៈសិក្សាចាំបាច់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្រប្រចាំថ្ងៃ ព្រមទាំងទទួលបានអង្ករសម្រាប់សម្រួលដល់ជីវភាពគ្រួសារផងដែរ។ នៅក្នុងឱកាសនោះ លោក អ៊ន សុផល្លា អភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន" និងក្រុមការងារទាំងអស់ ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លានេះមកចែកជូនដល់ក្មួយៗសិស្សានុសិស្ស។ លោកអភិបាលស្រុកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈកម្មាធិការបក្សខេត្តពោធិ៍សាត់ ចូលរួមស្រាវជ្រាវ និងសិក្សាពីគុណតម្លៃប្រវត្តិសាស្ត្រ «៧ មករា» តាមរយៈបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ
នយោបាយ
គណៈកម្មាធិការបក្សខេត្តពោធិ៍សាត់ ចូលរួមស្រាវជ្រាវ និងសិក្សាពីគុណតម្លៃប្រវត្តិសាស្ត្រ «៧ មករា» តាមរយៈបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថាជាស៊េរី ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ដើម្បីរំលឹក និងជ្រួតជ្រាបបន្ថែមអំពីតម្លៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ និងការកសាងប្រទេសជាតិ។ ពិធីនេះទទួលបានការអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តមវាគ្មិនបានចែករំលែកនូវបទពិសោធន៍ ទស្សនទានប្រវត្តិសាស្ត្រ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃជ័យជម្នះ ៧ មករា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ការអញ្ជើញចូលរួមរបស់ ឯកឧត្តម ម៉ក់ រ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នាពេលនេះ បានបង្ហាញពីស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងការបន្តវេនថែរក្សាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃ ដើម្បីបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនតទៅមុខ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការកាត់តែងមែកឈើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាសុវត្ថិភាពចរាចរណ៍
សកម្មភាពអាជ្ញាធរ
ការកាត់តែងមែកឈើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាសុវត្ថិភាពចរាចរណ៍
ពោធិ៍សាត់៖ ក្រោមការដឹកនាំ របស់លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន លោក អ៊ុំ សុខណា និងលោក សារី មូស្លីម អភិបាលរងស្រុក បានអញ្ជើញចុះដឹកនាំផ្ទាល់នូវយុទ្ធនាការកាត់តែងមែកឈើតាមបណ្តោយទ្រូងផ្លូវជាតិលេខ៥ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ។ កម្មវិធីនេះមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ រដ្ឋបាលឃុំត្រពាំងជង មេភូមិ អនុភូមិ ប្រជាការពារ និងកម្លាំងយុវជន ដោយបានចុះការកាត់តែងមែកឈើដែលបាំងផ្លូវ និងបង្កជាហានិភ័យដល់ការធ្វើដំណើរ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះរៀបចំសោភ័ណភាព និងធានាសុវត្ថិភាពចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្ការគ្រោះថ្នាក់ និងពង្រីក ជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះជាប្រចាំ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពក្រុមការងារអនាម័យបរិស្ថានស្រុកក្រគរ ចុះតាក់តែងដើមត្របែកព្រៃ និងសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិ
សកម្មភាពអាជ្ញាធរ
សកម្មភាពក្រុមការងារអនាម័យបរិស្ថានស្រុកក្រគរ ចុះតាក់តែងដើមត្របែកព្រៃ និងសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិ
ពោធិ៍សាត់៖ ក្រុមការងារអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈស្រុកក្រគរ បានចុះអនុវត្តការងារថែទាំ និងតុបតែងដើមត្របែកព្រៃយ៉ាងសកម្ម ព្រមទាំងប្រមូលសម្អាតកាកសំណល់អនាម័យតាមបណ្តោយផ្លូវជាតិទាំង៧។ ក្រោមការបញ្ជាផ្ទាល់ និងការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ក្រុមការងារបានចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តាឃុំគោលដៅ រួមមាន ឃុំអន្លង់ត្នោត ឃុំស្នាអន្សា និងឃុំអូរសណ្តាន់ ព្រមទាំងបន្តកិច្ចការសម្អាតអនាម័យបរិស្ថានតាមឃុំនានាជាប្រចាំផងដែរ។ សកម្មភាពនេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពសាធារណៈ និងបរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម គីម វីរៈ និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃការខូចខាតដំណាំស្រូវវស្សាដោយគ្រោះរាំងស្ងួត នៅស្រុកតាលោសែនជ័យ
កសិកម្ម
ឯកឧត្តម គីម វីរៈ និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃការខូចខាតដំណាំស្រូវវស្សាដោយគ្រោះរាំងស្ងួត នៅស្រុកតាលោសែនជ័យ
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ ប្រធានមន្ទីរ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃការខូចខាតដំណាំស្រូវវស្សារបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត នៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ១.១០០គ្រួសារ ក្នុងស្រុកតាលោសែនជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ១.១០០គ្រួសារ ក្នុងស្រុកតាលោសែនជ័យ
ឯកឧត្តម ខូយ រីដា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួតចំន ១.១០០ គ្រួសារ ស្ថិតក្នុងស្រុកតាលោសែនជ័យ ព្រមទាំងបានអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ និងអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ហេង សុភាណា អភិបាលរងខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
លោក ហេង សុភាណា អភិបាលរងខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់លលកស អមដំណើរដោយ ឯកឧត្តម សៅ ដារឿន អនុប្រធានក្រុមការងារ ព្រមទាំងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរសង្កាត់ ភូមិ និងក្រុមការងារប្រតិបត្តិថ្នាក់មូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារប្រើប្រាស់ សារុង និងសាប៊ូ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរជាមួយសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣៦នាក់ ទូទាំងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរជាមួយសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣៦នាក់ ទូទាំងខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទូទាំងខេត្ត សរុបចំនួន ៣៦នាក់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិក្ខាសាលារយៈពេល ២ថ្ងៃ ស្ដីពីការអនុវត្តស្ដង់ដាសាលាមធ្យមសិក្សាគំរូ និងការប្រើប្រាស់ AI ក្នុងសាលារៀន
អប់រំ និងកីឡា
សិក្ខាសាលារយៈពេល ២ថ្ងៃ ស្ដីពីការអនុវត្តស្ដង់ដាសាលាមធ្យមសិក្សាគំរូ និងការប្រើប្រាស់ AI ក្នុងសាលារៀន
អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ប្រធាន-អនុប្រធានការិយាល័យមធ្យមសិក្សា និងមន្ត្រីទទួលបន្ទុកទិន្នន័យមកពីរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ឧបត្ថម្ភថវិកាអភិវឌ្ឍន៍សាលារៀន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៨គ្រួសារ ក្នុងភូមិក្តីឈ្នួល
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ឧបត្ថម្ភថវិកាអភិវឌ្ឍន៍សាលារៀន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៨គ្រួសារ ក្នុងភូមិក្តីឈ្នួល
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យស្ថានភាពបរិស្ថាន អនាម័យ និងការរៀបចំកែលម្អបរិវេណសាលាបឋមសិក្សាក្តីឈ្នួល ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកអភិបាលស្រុកបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនរៀល ដើម្បីចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍ និងលើកកម្ពស់សោភ័ណភាពសាលារៀនឱ្យកាន់តែមានបរិស្ថានល្អប្រសើរសម្រាប់សិស្សានុសិស្ស។ បន្ទាប់មក លោកអភិបាលស្រុកបានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ នៅក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង រួមមាន៖ ១. លោកស្រី សួន អៀង ២. លោកស្រី ម៉ែន រេត ៣. លោកស្រី សួន ស្រីវេត ៤. លោកស្រី យ៉ន ឃីម ៥. លោកស្រី សួន ស្រីវ៉ិត ៦. លោកស្រី ស៊ុយ ញឹប ៧. លោកស្រី ម៉ក់ គីម ៨. លោកស្រី ចាន់ ស្រីនឿត ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១ការុង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដើម្បីជួយសម្រាល និងដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដីចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
យុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ រួមគ្នាចុះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ នៅសារមន្ទីរខេត្ត
សិល្បៈនិងវប្បធម៌
យុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ រួមគ្នាចុះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ នៅសារមន្ទីរខេត្ត
ពោធិ៍សាត់៖ លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ក្នុងខេត្ត អញ្ជើញចូលទស្សនាពិព័រណ៍រូបភាពមិនអចិន្ត្រៃយ៍ ដែលកំពុងរៀបចំធ្វើឡើងនៅសារមន្ទីរខេត្តពោធិ៍សាត់។ ការរៀបចំដំណើរកម្សាន្ត និងសិក្សាឈ្វេងយល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបំផុស និងជំរុញស្មារតីយុវជនឱ្យកាន់តែយល់ដឹងស៊ីជម្រៅអំពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិដ៏មានតម្លៃ។ បន្ថែមពីនេះ សកម្មភាពនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រទាប់យុវជន ក្នុងការស្រឡាញ់ ការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។ តាមរយៈការទស្សនាពិព័រណ៍រូបភាពនេះ សមាជិក-សមាជិកា ស.ស.យ.ក ខេត្តពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀត អំពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏ល្អផូរផង់ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងស្មារតីស្នេហាជាតិ និងមោទនភាពជាតិក្នុងចំណោមយុវជនជំនាន់ក្រោយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត