
អភិបាលស្រុកបាកាន ឧបត្ថម្ភថវិកាអភិវឌ្ឍន៍សាលារៀន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៨គ្រួសារ ក្នុងភូមិក្តីឈ្នួល
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យស្ថានភាពបរិស្ថាន អនាម័យ និងការរៀបចំកែលម្អបរិវេណសាលាបឋមសិក្សាក្តីឈ្នួល ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកអភិបាលស្រុកបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនរៀល ដើម្បីចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍ និងលើកកម្ពស់សោភ័ណភាពសាលារៀនឱ្យកាន់តែមានបរិស្ថានល្អប្រសើរសម្រាប់សិស្សានុសិស្ស។ បន្ទាប់មក លោកអភិបាលស្រុកបានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ នៅក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង រួមមាន៖ ១. លោកស្រី សួន អៀង ២. លោកស្រី ម៉ែន រេត ៣. លោកស្រី សួន ស្រីវេត ៤. លោកស្រី យ៉ន ឃីម ៥. លោកស្រី សួន ស្រីវ៉ិត ៦. លោកស្រី ស៊ុយ ញឹប ៧. លោកស្រី ម៉ក់ គីម ៨. លោកស្រី ចាន់ ស្រីនឿត ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១ការុង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដើម្បីជួយសម្រាល និងដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដីចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕









