
សកម្មភាពក្រុមការងារអនាម័យបរិស្ថានស្រុកក្រគរ ចុះតាក់តែងដើមត្របែកព្រៃ និងសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិ
ពោធិ៍សាត់៖ ក្រុមការងារអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈស្រុកក្រគរ បានចុះអនុវត្តការងារថែទាំ និងតុបតែងដើមត្របែកព្រៃយ៉ាងសកម្ម ព្រមទាំងប្រមូលសម្អាតកាកសំណល់អនាម័យតាមបណ្តោយផ្លូវជាតិទាំង៧។ ក្រោមការបញ្ជាផ្ទាល់ និងការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ក្រុមការងារបានចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តាឃុំគោលដៅ រួមមាន ឃុំអន្លង់ត្នោត ឃុំស្នាអន្សា និងឃុំអូរសណ្តាន់ ព្រមទាំងបន្តកិច្ចការសម្អាតអនាម័យបរិស្ថានតាមឃុំនានាជាប្រចាំផងដែរ។ សកម្មភាពនេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពសាធារណៈ និងបរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលផងដែរ៕









