ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះដាំផ្កា និងថែទាំកូនឈើនៅតាមដងផ្លូវជាតិលេខ១០ និងស្ពានតេជោសន្តិភាព
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះដាំផ្កា និងថែទាំកូនឈើនៅតាមដងផ្លូវជាតិលេខ១០ និងស្ពានតេជោសន្តិភាព
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារស្រុក ដែលរួមមានលោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ អាជ្ញាធរឃុំ-ភូមិ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យ ថែទាំ និងដាំបន្ថែមនូវ «ផ្កាភួងម៉ាល័យ» (ផ្កាត្រែមាស) នៅតាមបណ្តោយដងផ្លូវជាតិលេខ១០ ត្រង់ចំណុចភូមិសាស្ត្រភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទូទៅ ព្រមទាំងត្រួតពិនិត្យ និងថែទាំកូនផ្កា និងកូនឈើដែលបានដាំរួចរាល់នាពេលកន្លងមក នៅចំណុចស្ពាន «តេជោសន្តិភាព» ដែលជាស្ពានមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីធានាឱ្យកូនឈើទាំងនោះលូតលាស់បានល្អ និងចូលរួមលើកកម្ពស់សោភ័ណភាពតំបន់នោះឱ្យកាន់តែមានបៃតងស្រស់ស្អាត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក លឿង ចាន់សុអាត
សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក លឿង ចាន់សុអាត
ប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ញ៉ឹក បានខេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលក្រុងពោធិ៍សាត់ នាយទាហាន និងនាយទាហានរង នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសព លោកអនុសេនីយ៍ឯក លឿង ចាន់សុអាត នាយរងការិយាល័យអភិវឌ្ឍន៍ នៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នាថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រី និងប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រី និងប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ
លោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីរាជការ បុគ្គលិកបម្រើការងារ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាសាធារណៈផ្សេងៗ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រគរ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកប្រធានក្រុមការងារឃុំកណ្តៀង ចុះមូលដ្ឋានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំយកសមិទ្ធផល និងអំណោយចែកជូនសហគមន៍
នយោបាយ
លោកប្រធានក្រុមការងារឃុំកណ្តៀង ចុះមូលដ្ឋានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំយកសមិទ្ធផល និងអំណោយចែកជូនសហគមន៍
ពោធិ៍សាត់៖ លោកប្រធានក្រុមការងារចុះជួយឃុំកណ្តៀង ព្រមទាំងសហការី បានបន្តចុះអនុវត្តសកម្មភាពការងារយ៉ាងសកម្មនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងបេសកកម្មចុះមូលដ្ឋាននាពេលនេះ ក្រុមការងារបានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ពិសេសចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីបារម្ភចំពោះសុខុមាលភាពរបស់ពួកគាត់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បាននាំយកអំណោយជាឃីតកូនខ្ចី ចែកជូនដល់គ្រួសារសមាជិកបក្សដែលមានទារកទើបនឹងកើត ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិតផងដែរ។ ក្រៅពីការងារសង្គមកិច្ច និងមនុស្សធម៌ ក្រុមការងារឃុំកណ្តៀងក៏បានជំរុញការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយបានរៀបចំដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺសាធារណៈតាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលរាត្រី ព្រមទាំងបានដាក់លូសំរាមនៅតាមទីតាំងសាធារណៈសំខាន់ៗ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងកាត់បន្ថយការចោលសំរាមពាសវាលពាសកាលក្នុងសហគមន៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្តគម្រោងស្រាវជ្រាវពីបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្តគម្រោងស្រាវជ្រាវពីបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ក្រុមការងារលោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះបេសកកម្មអនុវត្តគម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ស្តីពី «បុគ្គលិកលក្ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រជាជនគាំទ្រ និងជ្រើសរើសក្នុងការបោះឆ្នោត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជា» ដោយបានជ្រើសរើសយកឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាទីតាំងគោលដៅក្នុងការចុះប្រមូលទិន្នន័យ។ ការចុះអនុវត្តគម្រោងនេះ មានគោលបំណងសំខាន់ក្នុងការប្រមូលទិន្នន័យជាក់ស្តែង ដើម្បីធ្វើការវិភាគយ៉ាងល្អិតល្អន់លើគុណសម្បត្តិ ឥរិយាបថ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អាជ្ញាធរឃុំ-សង្កាត់ ដែលទទួលបានសេចក្តីទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការស្រាវជ្រាវនេះ នឹងក្លាយជាទិន្នន័យបែបវិទ្យាសាស្ត្រដ៏មានតម្លៃ ក្នុងការស្វែងយល់ពីកត្តាជោគជ័យនៃការដឹកនាំនៅថ្នាក់មូលដ្ឋាន។ ក្រុមស្រាវជ្រាវរំពឹងថានឹងទទួលបានធាតុចូលសំខាន់ៗ អំពីតម្រូវការ ការរំពឹងទុករបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំមូលដ្ឋានរបស់ពួកគាត់ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពនាពេលអនាគត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ដ្ឋបាលស្រុកក្រគរ ចុះយុទ្ធនាការដាំ និងកាត់ក្រៃមែកផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងឃុំស្នាអន្សា
ការអភិវឌ្ឍ
ដ្ឋបាលស្រុកក្រគរ ចុះយុទ្ធនាការដាំ និងកាត់ក្រៃមែកផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងឃុំស្នាអន្សា
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកក្រគរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តសកម្មភាពរួមគ្នាដាំកូនផ្កា និងកាត់ក្រៃមែកផ្កា ស្ថិតនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋានឱ្យកាន់តែមានភាពស្រស់ស្អាត។ សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បង្កើនគម្របបៃតង និងបន្ថែមសោភ័ណភាពតាមដងផ្លូវឱ្យមានខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលឆ្លងកាត់តំបន់នោះ។ ក្រុមការងារបានរួមគ្នាកាត់ឆ្ការមែកឈើ និងមែកផ្កាដែលទ្រុឌទ្រោម ឬលូតលាស់គ្មានសណ្តាប់ធ្នាប់ ព្រមទាំងបានដាំបន្ថែមនូវប្រភេទដើមផ្កាផ្សេងៗ ដើម្បីលម្អតាមដងផ្លូវសាធារណៈ។ ការចូលរួមធ្វើកិច្ចការងារបរិស្ថាននាពេលនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមស្រឡាញ់ បរិស្ថាន ថែរក្សាសោភ័ណភាព និងអនាម័យជុំវិញផ្ទះសម្បែង និងសហគមន៍របស់ខ្លួន ដើម្បីរួមចំណែកបង្កើតបរិស្ថានរស់នៅស្អាត និងមានសុខភាពល្អទាំងអស់គ្នា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
អង្គសន្និបាតដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបនូវរាល់សមិទ្ធផលការងារសំខាន់ៗដែលក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេលនៃអាណត្តិទី៥ កន្លងមក។ ជាមួយគ្នានេះ សន្និបាតក៏ជាវេទិកាយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យមើលបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រគល់ធុងសំរាម និងរណាយន្ត ជូនស្រុកកណ្តៀង ដើម្បីជំរុញ «ភាពស្អាត» និងលើកកម្ពស់សុខភាពសហគមន៍
បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រគល់ធុងសំរាម និងរណាយន្ត ជូនស្រុកកណ្តៀង ដើម្បីជំរុញ «ភាពស្អាត» និងលើកកម្ពស់សុខភាពសហគមន៍
ពោធិ៍សាត់៖ ដើម្បីបន្តពង្រឹងអនាម័យ បរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រគល់រណាយន្តចំនួន ១គ្រឿងបន្ថែម និងធុងសំរាមចំនួន ១៦ធុងបន្ថែម ជូនដល់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីប្រគល់ និងទទួលសម្ភារទាំងនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់អាជ្ញាធរស្រុកកណ្តៀង ក្នុងការបន្តធ្វើឱ្យបរិស្ថានក្នុងមូលដ្ឋានមានភាពស្អាតបាត មានអនាម័យល្អ និងរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ ការផ្តល់ជូននេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញ និងអនុវត្តយុទ្ធនាការ «ភាពស្អាត» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើការផ្តល់សម្ភារ អាជ្ញាធរពាក់ព័ន្ធក៏បានផ្តោតលើការបង្កើនចំណេះដឹង និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងកាន់តែច្បាស់អំពីការបែងចែក និងការទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសបរិស្ថាន ដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល និងបង្កើតបានជាទម្លាប់រស់នៅស្អាតក្នុងសហគមន៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ថោ ជេដ្ឋា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោង «ទំនប់ទី២» នៅពោធិ៍សាត់ និងជំរុញការសាងសង់ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព
ធនធានទឹក និងឧតុនិយម
ឯកឧត្តម ថោ ជេដ្ឋា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោង «ទំនប់ទី២» នៅពោធិ៍សាត់ និងជំរុញការសាងសង់ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព
ពោធិ៍សាត់៖ គម្រោងសាងសង់ «ទំនប់ទី២» ដែលជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រដ៏សំខាន់នៅលើទឹកដីខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងសកម្ម និងបង្ហាញរូបរាងកាន់តែច្បាស់ជាបណ្តើរៗហើយ ដើម្បីត្រៀមខ្លួនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនាពេលខាងមុខឆាប់ៗនេះ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្ទាល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រុមការងារសាងសង់សម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើ និងផ្ដាំផ្ញើដល់ក្រុមការងារសាងសង់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងគុណភាព និងល្បឿននៃគម្រោងទំនប់ទី២នេះ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ និងមានស្ថិរភាព សម្រាប់បម្រើដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការប្រើប្រាស់លើគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ទាំងមូល៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកកណ្តៀង បានចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង បានចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា
អភិបាលស្រុកកណ្តៀង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំកែវវិជ័យ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល និងការពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ និងកុមារងាយរងគ្រោះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពជីវភាពរស់រវើករបស់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារថ្មីពោធិ៍សាត់ នាពេលព្រឹក
ពាណិជ្ជកម្ម
សកម្មភាពជីវភាពរស់រវើករបស់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារថ្មីពោធិ៍សាត់ នាពេលព្រឹក
ពោធិ៍សាត់៖ សកម្មភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារថ្មីពោធិ៍សាត់ នាព្រឹកព្រលឹមនេះ បានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរ ខណៈដែលអាកាសធាតុមានភាពត្រជាក់ស្រទុំ គ្មានកម្ដៅថ្ងៃខ្លាំង ដែលសម្រួលដល់ការធ្វើដំណើរ និងការជួញដូរយ៉ាងខ្លាំង។ ចាប់តាំងពីព្រលឹមស្រាងៗ អាជីវករគ្រប់រូបបានប្រញាប់ប្រញាល់រៀបចំស្តង់ និងទំនិញស្រស់ៗដូចជា បន្លែ ត្រី សាច់ គ្រឿងសមុទ្រ និងគ្រឿងទេសផ្សេងៗ ដើម្បីរង់ចាំស្វាគមន៍អតិថិជន។ ស្របពេលជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និងតំបន់ប្រកៀកប្រកិត បានអញ្ជើញមកកាន់ផ្សារយ៉ាងកកកុញ ដើម្បីជ្រើសរើសទិញគ្រឿងផ្សំសម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ ព្រមទាំងអាហារពេលព្រឹក។ ទិដ្ឋភាពនៃការតថ្លៃ សំឡេងសន្ទនារាក់ទាក់ និងស្នាមញញឹមរវាងអ្នកលក់ និងអ្នកទិញ បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏រស់រវើក និងភាពស្និទ្ធស្នាលរបស់សហគមន៍ក្នុងខេត្តពោធិ៍សាត់។ លើសពីនេះ តូបលក់អាហារពេលព្រឹក និងភេសជ្ជៈក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋដែលមកសម្រាកពិសាអាហារ បន្ទាប់ពីទិញទំនិញរួចរាល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធវីដេអូពីចម្ងាយ
សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធវីដេអូពីចម្ងាយ
លោក សុខ តារារស្មី អភិបាលរងស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធ Zoom ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ និងប្រធានការិយាល័យពាក់ព័ន្ធ ដើម្បីវាយតម្លៃការងារ និងពង្រឹងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារលើកិច្ចការអភិវឌ្ឍមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារលើកិច្ចការអភិវឌ្ឍមូលដ្ឋាន
ពោធិ៍សាត់៖ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ បានប្រារព្ធពិធីកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជារបៀបរបបការងាររបស់មន្ត្រីរាជការក្រោមឱវាទ។ លោកអភិបាលស្រុក បានផ្តាំផ្ញើ និងណែនាំដល់អង្គប្រជុំទាំងមូល ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ យកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ស្រុកភ្នំក្រវាញឱ្យកាន់តែរីកចម្រើនថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត