
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារលើកិច្ចការអភិវឌ្ឍមូលដ្ឋាន
ពោធិ៍សាត់៖ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ បានប្រារព្ធពិធីកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជារបៀបរបបការងាររបស់មន្ត្រីរាជការក្រោមឱវាទ។ លោកអភិបាលស្រុក បានផ្តាំផ្ញើ និងណែនាំដល់អង្គប្រជុំទាំងមូល ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ យកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ស្រុកភ្នំក្រវាញឱ្យកាន់តែរីកចម្រើនថែមទៀត៕









