ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
ខេត្តពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារស្រុក ដែលមានលោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធាន និងអនុប្រធានការិយាល័យស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ចាប់ពីចំណុចថ្មសំលៀង ភូមិសំឡាញ ទៅកាន់ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។
ការចុះពិនិត្យការដ្ឋានជួសជុលផ្លូវនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នានា ដែលអញ្ជើញឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកវាលវែង ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័សជាងមុន៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
ពោធិ៍សាត់៖ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំ កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមការិយាល័យ អង្គភាព ក្រោមចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមយ៉ាងកុះករ រួមមាន ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាល ឬអភិបាលរងក្រុង-ស្រុកទាំង៧ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ-សង្កាត់ទាំង៤៩៕ញឹម គឹមលីន


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ចុះពិនិត្យផ្លូវកៅស៊ូខូចខាតដោយសារទឹកជំនន់នៅឃុំស្វាយលួង ដើម្បីរៀបចំផែនការស្តារឡើងវិញ
លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និងលោកស្រី រណៈ មិត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនម៉ៅការ ចុះពិនិត្យផ្លូវកៅស៊ូខូចខាតដោយសារទឹកជំនន់នៅឃុំស្វាយលួង ដើម្បីវាយតម្លៃ និងរៀបចំផែនការស្តារឡើងវិញ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលប្រជាពលរដ្ឋ។


សន្តិសុខសង្គម
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ វរសេនីយ៍ទោ ទូច សេងងន និងតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ស ថេង បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរប្រុងប្រយ័ត្នជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកក្រគរ ចូលរួមសិក្ខាសាលាតម្រង់ទិសស្តីពីសារាចរណែនាំលេខ ០០៧ ក្រោមអធិបតីភាពលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់
អភិបាលរងស្រុកក្រគរ ព្រមទាំងលោក លោកស្រីមេឃុំ បានចូលរួមសិក្ខាសាលាតម្រង់ទិសស្តីពីសារាចរណែនាំលេខ ០០៧ ដល់មន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តតំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ នាថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
មន្ត្រីរាជការ និងអាជ្ញាធរស្រុកភ្នំក្រវាញ រួមគ្នាចុះដាំកូនឈើលើកកម្ពស់សម្រស់បរិស្ថានតាមដងផ្លូវជាតិលេខ១៥៥
ក្រោមកិច្ចចង្អុលការណែនាំផ្ទាល់ពីលោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានឃុំលាច និងឃុំរកាត សហការជាមួយក្រុមយុវជន ព្រមទាំងប្រជាការពារភូមិ បានរួមគ្នាចុះយុទ្ធនាការដាំកូនឈើ ដើម្បីលម្អសោភ័ណភាព និងកែលម្អបរិស្ថាននៅតាមបណ្តោយដងផ្លូវជាតិលេខ១៥៥ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តពោធិ៍សាត់ សម្របសម្រួលបញ្ចប់វិវាទការងារនៅរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា ដោយជោគជ័យ និងសន្តិវិធី
កិច្ចប្រជុំសម្របសម្រួលបន្ទាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក ហេង សុភាណា និងលោក រុន សារី អភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, តំណាងកម្មករ, ភាគីក្រុមហ៊ុន, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារកែលម្អបន្ទប់សិក្សានៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព នៃសកម្មភាពការងារកែលម្អបន្ទប់សិក្សា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងដើម្បីតាមដាន និងវាយតម្លៃលើគុណភាពនៃការជួសជុល ក៏ដូចជាការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ទប់សិក្សា ឱ្យមានភាពស្រស់ស្អាត សុវត្ថិភាព និងមានបរិស្ថានល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។
ក្នុងឱកាសនោះផងដែរ អាជ្ញាធរស្រុកបានយកចិត្តទុកដាក់ខ្ពស់លើការកែលម្អនេះ ដើម្បីធានាថាបន្ទប់សិក្សាថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយផាសុកភាពសម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកភ្នំក្រវាញ៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់បាននិងកំពុងបន្តទទួលរងឥទ្ធិពលពីបាតុភូតអ៊ែលនីញូ (El Niño) ដែលបានអូសបន្លាយពេលយ៉ាងយូរ។ ទោះបីជាកន្លងមក ខេត្តបានទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែរបបទឹកភ្លៀងដែលធ្លាក់មកមានកម្រិតតិចតួចនៅឡើយ ដែលជាហេតុបង្កឱ្យមានគ្រោះរាំងស្ងួតកើតឡើងនៅតាមតំបន់មួយចំនួន។


ធនធានទឹក និងឧតុនិយម
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ដោយមានកម្រិតទឹកភ្លៀង និងបាតុភូតធម្មជាតិខុសៗគ្នា។
ផ្អែកតាមទិន្នន័យអាកាសធាតុប្រចាំថ្ងៃ ស្ថានភាពភ្លៀងធ្លាក់តាមតំបន់នីមួយៗរួមមាន៖
ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅខ្លាំង លាយឡំដោយខ្យល់ និងបាតុភូត ផ្គររន្ទះ។
ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់។
ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយ លាយឡំជាមួយខ្យល់ផងដែរ។
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ជាពិសេសនៅភូមិសាស្ត្រក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ និងផ្គររន្ទះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ជូនដល់កសិករ ២៦នាក់ នៅក្រុងពោធិ៍សាត់
ពិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ លោកស្រី សាមិត សោភ័ណ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមានការចូលរួមយ៉ាងកុះករពីសំណាក់ លោកមេភូមិ អនុភូមិ ព្រមទាំងកសិករដាំបន្លែ និងចិញ្ចឹមសត្វក្នុងមូលដ្ឋាន សរុបចំនួន ២៦នាក់ (ក្នុងនោះមានស្រ្តីចំនួន ១៨នាក់)។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការឧបត្ថម្ភថវិកាពីកម្មវិធីឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ សហការជាមួយគម្រោង PCRL បើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មបន្លែ ជូនសហគមន៍លាចរីកចម្រើន
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានរំលឹកឡើងវិញនូវមេរៀនដែលបានសិក្សាកាលពីសប្តាហ៍មុន ព្រមទាំងទទួលបានមតិសំណេះសំណាល និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។ បន្ថែមពីនេះ ក្រុមការងារជំនាញបានដឹកនាំការពិភាក្សា និងអនុវត្តលើប្រធានបទបច្ចេកទេសសំខាន់ៗមួយចំនួនដូចជា៖ ការប្រើប្រាស់ និងរៀបចំប្រព័ន្ធស្រោចស្រពដំណក់ទឹក (ប្រព័ន្ធទ្រីប), វិធីសាស្ត្ររៀបចំល្បាយដី និងការអនុវត្តបច្ចេកទេសបណ្តុះកូនបន្លែ និងបច្ចេកទេសរៀបចំចង្អូរទឹកសម្រាប់ចម្ការឱ្យមានប្រសិទ្ធភាព។

