
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ សហការជាមួយគម្រោង PCRL បើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មបន្លែ ជូនសហគមន៍លាចរីកចម្រើន
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានរំលឹកឡើងវិញនូវមេរៀនដែលបានសិក្សាកាលពីសប្តាហ៍មុន ព្រមទាំងទទួលបានមតិសំណេះសំណាល និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។ បន្ថែមពីនេះ ក្រុមការងារជំនាញបានដឹកនាំការពិភាក្សា និងអនុវត្តលើប្រធានបទបច្ចេកទេសសំខាន់ៗមួយចំនួនដូចជា៖ ការប្រើប្រាស់ និងរៀបចំប្រព័ន្ធស្រោចស្រពដំណក់ទឹក (ប្រព័ន្ធទ្រីប), វិធីសាស្ត្ររៀបចំល្បាយដី និងការអនុវត្តបច្ចេកទេសបណ្តុះកូនបន្លែ និងបច្ចេកទេសរៀបចំចង្អូរទឹកសម្រាប់ចម្ការឱ្យមានប្រសិទ្ធភាព។











