
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ដោយមានកម្រិតទឹកភ្លៀង និងបាតុភូតធម្មជាតិខុសៗគ្នា។ ផ្អែកតាមទិន្នន័យអាកាសធាតុប្រចាំថ្ងៃ ស្ថានភាពភ្លៀងធ្លាក់តាមតំបន់នីមួយៗរួមមាន៖ ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅខ្លាំង លាយឡំដោយខ្យល់ និងបាតុភូត ផ្គររន្ទះ។ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់។ ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយ លាយឡំជាមួយខ្យល់ផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ជាពិសេសនៅភូមិសាស្ត្រក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ និងផ្គររន្ទះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕










