
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
ខេត្តពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារស្រុក ដែលមានលោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធាន និងអនុប្រធានការិយាល័យស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ចាប់ពីចំណុចថ្មសំលៀង ភូមិសំឡាញ ទៅកាន់ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យការដ្ឋានជួសជុលផ្លូវនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នានា ដែលអញ្ជើញឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកវាលវែង ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័សជាងមុន៕










