
កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
ពោធិ៍សាត់៖ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំ កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមការិយាល័យ អង្គភាព ក្រោមចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមយ៉ាងកុះករ រួមមាន ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាល ឬអភិបាលរងក្រុង-ស្រុកទាំង៧ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ-សង្កាត់ទាំង៤៩៕ញឹម គឹមលីន










