ព័ត៌មានក្នុងខេត្ត

ស្នងការនគរបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ និងណែនាំតម្រង់ទិសការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣
សន្តិសុខសង្គម
ស្នងការនគរបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ និងណែនាំតម្រង់ទិសការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣បន្ថែមទៀត នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ និងប៉ុស្ត៍នគរបាលរដ្ឋបាលបន្ទាយដី។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា
បទយកការណ៍
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា
បទយកការណ៍ ៖ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា ប្រធានគ្រប់គ្រងការផលិត លោក លាង ទិតដ្ឋាន លោក សេក ញន កាហ្វ្រិកកាត់ត សម្លេង និងអត្ថបទ កញ្ញា ឃឹម ស្រីនាវ លោក ញឹម គឹមលីន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្នាមញញឹមក្រោយទទួលបានសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយអាត់
បទយកការណ៍
ស្នាមញញឹមក្រោយទទួលបានសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយអាត់
បទយកការណ៍៖ ស្នាមញញឹមក្រោយទទួលបានសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយអាត់ ប្រធានគ្រប់គ្រងការផលិត លោក លាង ទិតដ្ឋាន លោក សេក ញន កាហ្វ្រិកកាត់ត សម្លេង និងអត្ថបទ កញ្ញា សាយយ័ន្ដ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពិធីបើកវគ្គបណ្តុះបណ្ដាលពង្រឹងការងារក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជារៀបចំដោយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ
អប់រំ និងកីឡា
ពិធីបើកវគ្គបណ្តុះបណ្ដាលពង្រឹងការងារក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជារៀបចំដោយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ
ការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ បានបើកវគ្គបណ្តុះបណ្ដាលដល់លោកនាយក នាយិកា និងលោកគ្រូអ្នកគ្រូទទួលបន្ទុកសរុប ៤៥នាក់ មកពីកម្រងសាលាសំរោង អនុវិទ្យាល័យ និងវិទ្យាល័យ។ វគ្គនេះមានគោលបំណង ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីបណ្តុះវិន័យ សីលធម៌ និងភាពជាអ្នកដឹកនាំនៅតាមសាលារៀន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រៀងលទ្ធផលគន្លឹះ នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រៀងលទ្ធផលគន្លឹះ នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានប្រចាំការ ព្រមទាំងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈខេត្ត (ក.ហ.ស.ខពស) តំណាងឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការសេចក្ដីព្រៀងលទ្ធផលគន្លឹះ ក្នុងផែនការសកម្មភាពលម្អិត និងផែនការថវិកាប្រចាំឆ្នាំ២០២៧ នាថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមប្រឹក្សាក្រុងពោធិ៍សាត់បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ពិភាក្សាលើរបៀបវារៈចំនួន៩ និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាក្រុងពោធិ៍សាត់បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ពិភាក្សាលើរបៀបវារៈចំនួន៩ និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន
ក្រុមប្រឹក្សាក្រុងពោធិ៍សាត់បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ក្រោមអធិបតីភាព លោក សំរិទ្ធិ អេង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រុង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ អង្គប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន៩ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ពិសេសការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅតាមបណ្តាសង្កាត់ផងដែរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរចុះផ្ទាល់ពិនិត្យទីតាំងដីមានទំនាស់ដើម្បីបើកផ្លូវសាធារណៈជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរចុះផ្ទាល់ពិនិត្យទីតាំងដីមានទំនាស់ដើម្បីបើកផ្លូវសាធារណៈជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលទីតាំងដីមានទំនាស់ចំនួន២ កន្លែង នាសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយបើកផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ នៅភូមិថ្គោលធំ និងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានសម្របសម្រួល និងពិភាក្សាជាមួយភាគីពាក់ព័ន្ធដោយផ្អែកលើស្មារតីយោគយល់គ្នា ដើម្បីផលប្រយោជន៍សាធារណៈ និងសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ឈឹម ម៉ារីយ៉ាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវចូលបូជនីយដ្ឋាន ឃ្លាំង មឿង ត្រូវបានដាំដើមផ្កាលម្អ ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ
សកម្មភាពអាជ្ញាធរ
ផ្លូវចូលបូជនីយដ្ឋាន ឃ្លាំង មឿង ត្រូវបានដាំដើមផ្កាលម្អ ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកបាកាន បានសហការយ៉ាងសកម្មជាមួយក្រុមការងារសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធខេត្ត ចុះយុទ្ធនាការដាំដើមផ្កាលម្អនៅតាមបណ្តោយផ្លូវលេខ៥៥ ផ្លូវចូលទៅកាន់បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពលើកកម្ពស់សោភ័ណភាពនេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរមូលដ្ឋានឃុំស្នាមព្រះ លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ កម្លាំងប្រជាការពារ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍យ៉ាងច្រើនកុះករ។ ការរួមគ្នាចុះដាំដើមផ្កានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងភាពស្រស់ស្អាតនៅតាមបណ្តោយផ្លូវសាធារណៈ ជាពិសេសដើម្បីប្រែក្លាយច្រកចូលទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនា និងគោរពវិញ្ញាណក្ខន្ធ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ពាក្យ មនោ ចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សាស្តីពី «ការស្តារព្រៃឈើ និងការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព»
កសិកម្ម
លោក ពាក្យ មនោ ចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សាស្តីពី «ការស្តារព្រៃឈើ និងការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព»
ភ្នំពេញ៖ នាថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានចូលរួមក្នុងសិក្ខាសាលាស្តីពី «មេរៀន និងបទពិសោធន៍ស្តីពីការស្តារព្រៃឈើ និងការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ព្រមទាំងបានអញ្ជើញចុះទស្សនកិច្ចសិក្សាផ្ទាល់នៅសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមត្ថកិច្ចស្រុកក្រគរ ចុះអប់រំណែនាំពលរដ្ឋ ៣កន្លែង ពាក់ព័ន្ធការទទួលទិញអុសចម្រុះគ្មានប្រភពច្បាស់លាស់
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចស្រុកក្រគរ ចុះអប់រំណែនាំពលរដ្ឋ ៣កន្លែង ពាក់ព័ន្ធការទទួលទិញអុសចម្រុះគ្មានប្រភពច្បាស់លាស់
ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រគរ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចំនួន ៣ទីតាំង ដែលបានទទួលទិញអុសចម្រុះដោយគ្មានប្រភពស្របច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងប្រតិបត្តិការចុះពិនិត្យនោះ សមត្ថកិច្ចបានរកឃើញទីតាំងទទួលទិញអុសគ្មានច្បាប់អនុញ្ញាតចំនួន ៣កន្លែង រួមមាន៖ ទីតាំងទី១ លោកស្រី ឈឿន លី ស្ថិតនៅភូមិអូរចាប់ ឃុំស្វាយស, ទីតាំងទី២ លោកស្រី ដែន រក្សា ស្ថិតនៅភូមិអូរចាប់ ឃុំស្វាយស និងទីតាំងទី៣ លោកស្រី គុណ ចាន់នី ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នាឱកាសនោះ ក្រុមការងារចម្រុះបានធ្វើការអប់រំណែនាំ និងពន្យល់អំពីទិដ្ឋភាពច្បាប់ស្តីពីព្រៃឈើ ដល់ម្ចាស់ទីតាំងទាំង ៣រូប ដើម្បីឱ្យពួកគាត់បញ្ឈប់រាល់ការទទួលទិញផល-ផលតបព្រៃឈើដែលគ្មានប្រភពច្បាស់លាស់ ឬគ្មានលិខិតអនុញ្ញាត ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរក្នុងការការពារ និងថែរក្សាធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកបាកាន បន្តផែនការកែលម្អបរិស្ថាន ដោយបំផុសចលនាសហគមន៍ឱ្យរួមគ្នាដាំដើមឈើតាមដងផ្លូវ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន បន្តផែនការកែលម្អបរិស្ថាន ដោយបំផុសចលនាសហគមន៍ឱ្យរួមគ្នាដាំដើមឈើតាមដងផ្លូវ
ពោធិ៍សាត់៖ លោក អ៊ុំ សុខណា អភិបាលរងស្រុកបាកាន តំណាងលោក ឆាយ គឹមម៉ុង អភិបាលស្រុក បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការដាំកូនឈើនៅតាមបណ្តោយសងខាងផ្លូវ ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពដាំដើមឈើដើម្បីបរិស្ថាននេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំខ្នារទទឹង លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ កម្លាំងប្រជាការពារ ក្រុមយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍យ៉ាងច្រើនកុះករ។ ការរួមគ្នាចុះដាំកូនឈើនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតគម្របបៃតង បង្កើនសោភ័ណភាពតាមដងផ្លូវសាធារណៈ និងជួយកាត់បន្ថយកម្ដៅបរិស្ថាន ព្រមទាំងបំផុសស្មារតីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមស្រឡាញ់ និងថែរក្សាដើមឈើឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំសិស្សវិទ្យាល័យពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលគម្រោង STEM ឆ្នាំ២០២៦ នៅខេត្តសៀមរាប
អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំសិស្សវិទ្យាល័យពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលគម្រោង STEM ឆ្នាំ២០២៦ នៅខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមក្មួយៗយុវជនជាសិស្សានុសិស្សមកពីវិទ្យាល័យពោធិ៍សាត់ ធ្វើដំណើរទៅចូលរួម «វគ្គបណ្ដុះជំនាញរៀបចំគម្រោងស្ដែម (STEM) ឆ្នាំ២០២៦» ដែលជាផ្នែកមួយនៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍បណ្តុះបណ្តាល និងប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិយុវជន ស្ថិតក្នុងខេត្តសៀមរាប ក្រោមប្រធានបទយ៉ាងមានសារសំខាន់គឺ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម»។ ការបញ្ជូនតំណាងយុវជនទៅចូលរួមនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញការគិតបែបបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់អាចច្នៃប្រឌិតវត្ថុធាតុដើមឱ្យក្លាយជាប្រយោជន៍ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គម្រោង CASDP បន្តធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យប្រជាជនភៀសសឹក ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់
កសិកម្ម
គម្រោង CASDP បន្តធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យប្រជាជនភៀសសឹក ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ថ្នាក់ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យអ្នកទទួលផល នៃ «គម្រោងការឆ្លើយតបនឹងការសង្គ្រោះបន្ទាន់ចំពោះស្ថានភាពអាសន្នលើកទី២ (CERC2)» សម្រាប់ផ្តល់ជូនប្រជាជនភៀសសឹក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ជាតិ ដោយមានសមាសភាពចូលរួមសរុបចំនួន ៨នាក់ (ក្នុងនោះមានស្ត្រីចំនួន ៣នាក់)។ ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងច្បាស់លាស់ ក្នុងការកំណត់អត្តសញ្ញាណប្រជាជនភៀសសឹកដែលរងផលប៉ះពាល់ពិតប្រាកដ សំដៅឆ្លើយតប និងផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមរយៈគម្រោង CERC2 ឱ្យបានចំគោលដៅ និងទាន់ពេលវេលា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត