ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ទេសចរណ៍
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំរួមគ្នា ជំរុញក្រុងពោធិ៍សាត់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
យុទ្ធនាការ និងកិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបំផុសចលនាចូលរួមពីគ្រប់វិស័យ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការបង្កើតបរិស្ថានស្អាត គ្មានផ្សែងបារី ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងក្រុងពោធិ៍សាត់កាន់តែច្រើនឡើងបន្ថែមទៀត។


ទេសចរណ៍
សកម្មភាពវគ្គបណ្តុះបណ្តាលជំនាញចុងភៅ រយៈពេល ៤ថ្ងៃ នៅមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដើម្បីពង្រឹងគុណភាពសេវាកម្ម
(ពោធិ៍សាត់)៖ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធរវាង មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានស្តង់ដារ និងការទាក់ទាញខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វគ្គបណ្តុះបណ្តាលជំនាញចុងភៅ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
-ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!
-ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព!
-បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!
-សូមអញ្ជើញទស្សនារដូវកាលបៃតងនៅកម្ពុជា!


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី៤៨ ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត
ង្គប្រជុំបានដំណើរការទៅយ៉ាងរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក។ ក្នុងឱកាសនោះ គណៈអធិបតី និងសមាជិកអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លើលទ្ធផលការងារនានាក្នុងមូលដ្ឋាន។


ធនធានទឹក និងឧតុនិយម
ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ តាមតំបន់មួយចំនួន
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ មានភ្លៀងធ្លាក់នៅតាមបណ្តាផ្នែកខ្លះ ក្នុងក្រុង និងស្រុកមួយចំនួន នៃខេត្តពោធិ៍សាត់ ដោយមានស្ថានភាពរាយប៉ាយដូចខាងក្រោម៖
ស្រុកភ្នំក្រវាញ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់បោកបក់។
ស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានខ្យល់លាយឡំផងដែរ។
ស្រុកក្រគរ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ប៉ុន្តែមានលាយឡំដោយខ្យល់ ផ្គរ និងរន្ទះ។
ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំដោយខ្យល់បក់ និងផ្លេកបន្ទោរ។
ស្រុកតាលោសែនជ័យ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ទន្ទឹមនឹងស្ថានភាពអាកាសធាតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងផ្លេកបន្ទោរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕


ធនធានទឹក និងឧតុនិយម
សកម្មភាពពង្រឹង និងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកដំណាក់ក្រាញ ខេត្តពោធិ៍សាត់
កម្មវិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់គណៈកម្មការសហគមន៍ និងប្រជាកសិករ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ ក្នុងការគ្រប់គ្រង និងបែងចែកប្រភពទឹកឱ្យចំគោលដៅ ប្រកបដោយតម្លាភាព និងនិរន្តរភាព ដើម្បីបម្រើឱ្យវិស័យកសិកម្មនៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, លោកអភិបាលរងស្រុក, លោកនាយក-នាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីចំណុះសាលាស្រុក, តំណាងការិយាល័យជំនាញជុំវិញស្រុក, អាជ្ញាធរភូមិ-ឃុំ, ប៉ុស្តិ៍នគរបាលរដ្ឋបាល, តំណាងមណ្ឌលសុខភាព, ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសមាសភាពចូលរួមសរុបចំនួន ១៤៧នាក់ (ស្រី ៤៤នាក់)។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បំបែកសម្បុកគ្រឿងញៀនមួយកន្លែងនៅស្រុកតាលោសែនជ័យ ដកហូតម៉ាទឹកកក ១១កញ្ចប់
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យសណ្តាប់ធ្នាប់ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្សារសាមគ្គីកណ្តៀង
(ពោធិ៍សាត់)៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីកណ្តៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។
ការចុះជួបផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងស្តាប់ និងទទួលយកនូវរាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់អាជីវករ ដើម្បីយកមកពិភាក្សា និងស្វែងរកដំណោះស្រាយជូនបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានពិនិត្យមើលលើការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណផ្សារ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត របៀបរៀបរយ និងមានភាពស្រស់បំព្រងឡើងបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
វេទិកាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមមតិយោបល់ផ្ទាល់ ក្នុងការស្ថាបនា និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។


សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលថ្មីដុតដៃដុតជើង! រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់អំពូលសូឡាវែងអន្លាយ និងដាំដើមក្ងោកតាមដងផ្លូវ
គម្រោងនេះ បានដំឡើងអំពូលសូឡារួចរាល់ប្រវែង ៣៤គីឡូម៉ែត្រ (ពីផ្លូវ១៥៥ ទៅដំណាក់ឈើក្រម) និងត្រៀមបន្ត ៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់តំបន់វប្បធម៌ និងទីប្រជុំជនសំខាន់ៗ ព្រមទាំងដាំដើមក្ងោកលម្អដងផ្លូវ ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ឱ្យមានសម្រស់បៃតងលាយផ្ការីកស្កាយ និងមានសុវត្ថិភាពខ្ពស់នៅពេលយប់ត្រឹមឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមស្រុកបាកាន នាំយកអំណោយមនុស្សធម៌ជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានសាខាកាកបាទក្រហមស្រុក បានចាត់តាំងតំណាងឱ្យចុះនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ មាស សារិន អាយុ ៧៥ឆ្នាំ ដែលជួបការលំបាក និងពិការដៃជើង រស់នៅក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ ចំពោះបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង ដែលបានប្រព្រឹត្តទៅនៅបរិវេណវត្តព្រែក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
ពិធីនេះមានចូលរួមពី លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដើម្បីប្រមូលរាល់មតិយោបល់ សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារសម្របសម្រួលបើកប្រឡាយទឹកថ្មី ជូនពលរដ្ឋភូមិផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងបើកការដ្ឋានស្ថាបនាប្រឡាយទឹកថ្មីមួយខ្សែ ប្រវែង ៤៦០ម៉ែត្រ ព្រមទាំងលូរំដោះទឹកចំនួន ១កន្លែង ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
គម្រោងប្រឡាយទឹកថ្មីនេះ អាចលេចរូបរាងឡើងបាន ក្រោមការសម្របសម្រួលផ្ទាល់ និងការជួបជុំពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តបរិច្ចាគដីកម្មសិទ្ធិ ដើម្បីតភ្ជាប់ប្រព័ន្ធទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលដំណាំស្រូវ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ អាជ្ញាធរស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

