
ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ តាមតំបន់មួយចំនួន
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ មានភ្លៀងធ្លាក់នៅតាមបណ្តាផ្នែកខ្លះ ក្នុងក្រុង និងស្រុកមួយចំនួន នៃខេត្តពោធិ៍សាត់ ដោយមានស្ថានភាពរាយប៉ាយដូចខាងក្រោម៖ ស្រុកភ្នំក្រវាញ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់បោកបក់។ ស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានខ្យល់លាយឡំផងដែរ។ ស្រុកក្រគរ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ប៉ុន្តែមានលាយឡំដោយខ្យល់ ផ្គរ និងរន្ទះ។ ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំដោយខ្យល់បក់ និងផ្លេកបន្ទោរ។ ស្រុកតាលោសែនជ័យ៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនឹងស្ថានភាពអាកាសធាតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងផ្លេកបន្ទោរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕











