ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សន្តិសុខសង្គម
កម្លាំងនគរបាលសណ្តាប់ធ្នាប់សហការជាមួយប៉ុស្តិ៍ផ្ទះព្រៃ ចុះជួយសម្រួលចរាចរណ៍ និងនាំសិស្សសាលាឆ្លងផ្លូវប្រកបដោយសុវត្ថិភាព
ពោធិ៍សាត់៖ កម្លាំងផ្នែកការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញបរិវេណសាលារៀន ព្រមទាំងបានជួយនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់ ឆ្លងកាត់ផ្លូវត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ក្នុងម៉ោងចេញពីសិក្សា។
សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅមុខសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវភាពកក់ក្តៅ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរទូទៅផងដែរ៕


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផល និងពង្រឹងការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែមិថុនា ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញតាមអធិការដ្ឋានក្រុង-ស្រុកទាំង៧។
ក្នុងកិច្ចប្រជុំនោះ លោកស្នងការរងបានដាក់ចេញវិធានការសំខាន់ៗ រួមមាន៖ ការបំពេញនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ការតាមដានទីតាំងប្រឈម និងរឹតបន្តឹងកន្លែងទទួលបញ្ចាំ ការបង្កើនការស៊ើបអង្កេតដោយរក្សាការសម្ងាត់ ការទប់ស្កាត់ក្មេងទំនើង ព្រមទាំងការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក ក៏បានប្រកាសផ្ទៃក្នុងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពដឹកនាំ និងការអនុវត្តការងារក្នុងអង្គភាពផងដែរ៕


សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការពីបទឆក់ត្រី
ពោធិ៍សាត់៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ (យោធភូមិភាគ៥) ប្រចាំការនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនេសាទដោយឧបករណ៍ឆក់ រួចប្រគល់ជូនផ្នែករដ្ឋបាលជលផលក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការបន្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាំងទែវ៉ិចទ័រ ១គ្រឿង, អាគុយ៤០អំពែ ១គ្រឿង, ដងឆក់ ១គូ និងខ្សែភ្លើងប្រវែង ៣ម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានក្រុមការងារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


សន្តិសុខសង្គម
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃស្អែកនេះ។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហការ និងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយស្ថាប័នតុលាការ
ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំ៖
ការអនុវត្តនីតិវិធីច្បាប់៖ លោក សេង រតនៈ ព្រះរាជអាជ្ញារង បានធ្វើបទបង្ហាញពីនីតិវិធីស៊ើបអង្កេត ការប្រមូលវត្ថុតាង និងការឆែកឆេរ ផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាការអនុវត្តច្បាប់បានត្រឹមត្រូវ។
ការវាយតម្លៃខ្ពស់ និងការណែនាំ៖ ឯកឧត្តម តុប ឈុនហេង បានកោតសរសើរចំពោះការលះបង់របស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការរក្សាសន្តិសុខសង្គម ព្រមទាំងបានណែនាំឱ្យបន្តពង្រឹងការទទួលខុសត្រូវ រាយការណ៍ទាន់ពេលវេលា និងបង្កើនកិច្ចសហការល្អរវាងតុលាការ និងសមត្ថកិច្ច។
ការពង្រឹងនីតិរដ្ឋ៖ ឯកឧត្តមប្រធានសាលាដំបូង បានសង្កត់ធ្ងន់លើគោលការណ៍អនុវត្តច្បាប់ដោយឯករាជ្យ យុត្តិធម៌ តម្លាភាព និងស្មើភាព។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកក្រគរ ចុះត្រួតពិនិត្យ និងបំពាក់កាមេរ៉ាសុវត្ថិភាពជំហានដំបូងតាមចំណុចគន្លឹះ ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការតាមដាន បង្ការ ទប់ស្កាត់ និងស្រាវជ្រាវបទល្មើសនានា នៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុកក្រគរ បានចាប់ផ្តើមបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំង និងដំឡើងកាមេរ៉ាសុវត្ថិភាពជាជំហានដំបូង។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកិច្ចប្រជុំ ពង្រឹងការងារផែនការងារធនធានមនុស្ស និងប្រគល់លិខិតសរសើរដល់មន្ត្រីឆ្នើម
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន៖ ការធ្វើបច្ចុប្បន្នភាព បណ្តាញផ្សព្វផ្សាយព័ត៌មាន និងដំណឹង, ពង្រឹងការងារស្នើសុំចូលជា សមាជិកសមាគមមិត្តនគរបាលជាតិ, កាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុងស្មារតីសន្សំសំចៃថវិកាជាតិ, បន្តធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណនគរបាលជាតិ ព្រមទាំងពន្លឿនការបំពេញការងារ និងការរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលា។


សន្តិសុខសង្គម
ពន្ធនាគារខេត្តពោធិ៍សាត់ បូកសរុបការងារឆមាសទី១ និងលើកទឹកចិត្តមន្ត្រីឆ្នើម
ពោធិ៍សាត់៖ ពន្ធនាគារខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្ដ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ លោកប្រធានបានផ្សព្វផ្សាយនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ ដើម្បីជាទិសដៅពង្រឹងការងារបន្ត។ ជាមួយគ្នានោះដែរ កិច្ចប្រជុំក៏បានប្រគល់បណ្ណសរសើរជូនដល់មន្ត្រីដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្តផងដែរ៕


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកក្រគរ ចុះផ្តល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់លំនៅឋានតាមឃុំទាំង១១
ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានណែនាំឱ្យកម្លាំងជំនាញផែនអត្តសញ្ញាណកម្ម ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំទាំង១១ ក្នុងស្រុកក្រគរ។
ទន្ទឹមនឹងនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ឃុំ ក៏បានខិតខំចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់លំនៅឋានផ្ទាល់តែម្តង ដើម្បីបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


សន្តិសុខសង្គម
បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ដកហូតថ្នាំញៀនជិត ២៥ក្រាម នៅស្រុកវាលវែង
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចអូរដីខ្មៅ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃ ខ ភេទប្រុស អាយុ ៤៣ ឆ្នាំ នៅក្នុងរោងចម្ការរបស់ខ្លួន។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០៤ កញ្ចប់ (ទម្ងន់សាច់ថ្នាំសុទ្ធ ២៤.៧៣ ក្រាម),ទូរស័ព្ទដៃ iPhone 12 Pro Max ០១ គ្រឿង,ឧបករណ៍សេពគ្រឿងញៀន និងថង់រំលែកមួយចំនួន។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ នាំយកអំណោយរបស់លោកស្នងការខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនដែលកំពុងមានជំងឺ
ពោធិ៍សាត់៖ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ តំណាងស្នងការនគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ឡាញ់ ស៊ីធឿន ដែលជាសមាជិកសមាគម។
នៅក្នុងឱកាសចុះសួរសុខទុក្ខដល់គេហដ្ឋាន ស្ថិតនៅភូមិកោះរំដួល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្នងការខេត្ត ព្រមទាំងបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនលោក ឡាញ់ ស៊ីធឿន ដែលកំពុងសម្រាកព្យាបាលជំងឺ ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិត។
សកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ទោះបីជាបងប្អូនអតីតយុទ្ធជនបានចូលនិវត្តន៍ ឬកំពុងជួបទុក្ខលំបាកដោយសារជំងឺដំកាត់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំ និងសមាគមមិនដែលបោះបង់ចោលឡើយ ពោលគឺតែងតែនៅក្បែរ និងផ្តល់ភាពកក់ក្តៅជានិច្ច ស្របតាមពាក្យស្លោក «មានទុក្ខ មានយើង»៕


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយក្រសួងសាធារណការ និង JICA ចុះកែសម្រួលស្តង់ដាសុវត្ថិភាពនៅចំណុចគ្រោះថ្នាក់លើផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអង្គការ JICA ចុះពិនិត្យផ្ទាល់នៅចំណុចដែលមានហានិភ័យគ្រោះថ្នាក់ញឹកញាប់ លើកំណាត់ផ្លូវជាតិលេខ៥ (ចន្លោះគីឡូម៉ែត្រលេខ ១៤៩-១៥០) នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងសកម្មភាពចុះពិនិត្យនោះ ក្រុមការងារចម្រុះបានធ្វើការកែសម្រួល និងបន្ថែមស្តង់ដាសុវត្ថិភាពចរាចរណ៍នៅទីតាំងនោះ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋស្របតាមបច្ចេកទេសផ្លូវថ្នល់។
អាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់៖ សូមបើកបរដោយមានការទទួលខុសត្រូវ ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕


សន្តិសុខសង្គម
កិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងទទួលផែនការងារសេនាធិការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ប្រចាំឆមាសទី១ ព្រមទាំងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យ អធិការ-អធិការរងក្រុង-ស្រុក និងនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ-សង្កាត់ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានដាក់ទិសដៅណែនាំសំខាន់ៗដល់កងកម្លាំងនគរបាលមូលដ្ឋានរួមមាន៖ បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតប្រជែងទូទាំងខេត្ត, ត្រូវរៀបចំបរិស្ថានប៉ុស្តិ៍រដ្ឋបាលឱ្យមានរបៀបរៀបរយ ស្អាត រួមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដោយជៀសវាងដាច់ខាតការទទួលផលប្រយោជន៍ពីបទល្មើសគ្រប់រូបភាព, ត្រូវអនុវត្តផែនការសកម្មភាពឱ្យបានម៉ឺងម៉ាត់ ត្រៀមកម្លាំង និងមធ្យោបាយឱ្យបានរួចរាល់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ៕

