
កម្លាំងចម្រុះខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការពីបទឆក់ត្រី
ពោធិ៍សាត់៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ (យោធភូមិភាគ៥) ប្រចាំការនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនេសាទដោយឧបករណ៍ឆក់ រួចប្រគល់ជូនផ្នែករដ្ឋបាលជលផលក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការបន្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាំងទែវ៉ិចទ័រ ១គ្រឿង, អាគុយ៤០អំពែ ១គ្រឿង, ដងឆក់ ១គូ និងខ្សែភ្លើងប្រវែង ៣ម៉ែត្រ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានក្រុមការងារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕










