ព័ត៌មានក្នុងខេត្ត

ពិធីបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣៥ សម្រាប់មន្ត្រី និងសកម្មជនយុវជនមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
នយោបាយ
ពិធីបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣៥ សម្រាប់មន្ត្រី និងសកម្មជនយុវជនមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖​ នៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ ជំនាន់ទី៣៥ យ៉ាងអធិកអធមក្រោមបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព នារសៀលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់មន្ត្រីគណបក្ស និងសកម្មជនយុវជនមកពីមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដោយទទួលបានការសិក្សាស្រាវជ្រាវ និងស្តាប់នូវការពន្យល់ណែនាំលើអត្ថន័យគោលនយោបាយ ស្មារតីស្នេហាជាតិ និងតួនាទីស្នូលរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការកសាងបក្សឱ្យកាន់តែរឹងមាំពីថ្នាក់មូលដ្ឋាន។ ពិធីបិទវគ្គនេះមិនត្រឹមតែជាការបញ្ចប់នូវកម្មវិធីសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងប្រកបដោយមោទនភាព ក្នុងការបំពាក់បំប៉នមនសិការស្នេហាជាតិ ឧត្តមគតិមុតស្រួច និងការប្តេជ្ញាចិត្តខ្ពស់ជូនដល់យុវជនជំនាន់ក្រោយ ដើម្បីបន្តវេនភារកិច្ចការពារ និងអភិវឌ្ឍន៍ទឹកដីមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារមន្ទីរព័ត៌មានចុះប្រគល់ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ
នយោបាយ
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារមន្ទីរព័ត៌មានចុះប្រគល់ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ
លោក ផាន់ សេរីវុធ អនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានចុះចែកប័ណ្ណព័ត៌មាន ដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈកម្មាធិការបក្សខេត្តពោធិ៍សាត់ ចូលរួមស្រាវជ្រាវ និងសិក្សាពីគុណតម្លៃប្រវត្តិសាស្ត្រ «៧ មករា» តាមរយៈបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ
នយោបាយ
គណៈកម្មាធិការបក្សខេត្តពោធិ៍សាត់ ចូលរួមស្រាវជ្រាវ និងសិក្សាពីគុណតម្លៃប្រវត្តិសាស្ត្រ «៧ មករា» តាមរយៈបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថាជាស៊េរី ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ដើម្បីរំលឹក និងជ្រួតជ្រាបបន្ថែមអំពីតម្លៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ និងការកសាងប្រទេសជាតិ។ ពិធីនេះទទួលបានការអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តមវាគ្មិនបានចែករំលែកនូវបទពិសោធន៍ ទស្សនទានប្រវត្តិសាស្ត្រ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃជ័យជម្នះ ៧ មករា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ការអញ្ជើញចូលរួមរបស់ ឯកឧត្តម ម៉ក់ រ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នាពេលនេះ បានបង្ហាញពីស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងការបន្តវេនថែរក្សាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃ ដើម្បីបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនតទៅមុខ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បើកវគ្គផ្សព្វផ្សាយការងារចាត់តាំង និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស
នយោបាយ
គណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បើកវគ្គផ្សព្វផ្សាយការងារចាត់តាំង និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស
វគ្គផ្សព្វផ្សាយដែលប្រព្រឹត្តទៅពេញមួយថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈអចិន្ត្រៃយ៍គណបក្សក្រុង គណៈចាត់តាំងគណបក្សក្រុង ប្រធានសាខាបក្សចំណុះក្រុង មន្ត្រីទទួលបន្ទុកការងារចាត់តាំង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ព្រមទាំងមន្ត្រីទទួលបន្ទុកការងារចាត់តាំង និងព័ត៌មានវិទ្យា (IT) ថ្នាក់ក្រុង-សង្កាត់ សរុបប្រមាណ ៦២នាក់ (ស្រី ២២នាក់)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណបក្សស្រុកក្រគរ ប្រជុំពិភាក្សាការងារអាណត្តិប្រចាំខែ និងតម្រង់ទិសការងារបច្ចេកវិទ្យា
នយោបាយ
គណបក្សស្រុកក្រគរ ប្រជុំពិភាក្សាការងារអាណត្តិប្រចាំខែ និងតម្រង់ទិសការងារបច្ចេកវិទ្យា
ពោធិ៍សាត់៖ កិច្ចប្រជុំអាណត្តិប្រចាំខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ទឹម សារិន ប្រធានគណបក្សស្រុកក្រគរ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការបក្សស្រុក ក្រុមការងារផ្នែកព័ត៌មានវិទ្យា (IT) ព្រមទាំងសមាសភាពពាក់ព័ន្ធជាច្រើនរូបទៀត។ អង្គប្រជុំបានផ្តោតលើការពិនិត្យ សរុបបូកសរុបលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងការដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត។ ជាមួយគ្នានេះ វត្តមានរបស់ផ្នែក IT និងសមាសភាពពាក់ព័ន្ធ ក្នុងកិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការកសាង និងពង្រឹងសមត្ថភាពការងារបច្ចេកវិទ្យាព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមឌីជីថល និងបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានបក្សឱ្យកាន់តែទូលំទូលាយ និងទាន់ហេតុការណ៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៥ ជូនដល់មន្ត្រី និងសកម្មជនយុវជនគណបក្សមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេស
នយោបាយ
គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៥ ជូនដល់មន្ត្រី និងសកម្មជនយុវជនគណបក្សមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេស
គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៥ ជូនដល់មន្ត្រីគណបក្ស និងសកម្មជនយុវជនគណបក្សមូលដ្ឋាន នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង ១៣ភូមិ ក្នុងសង្កាត់ផ្ទះព្រៃ ទទួលបានប័ណ្ណសមាជិកថ្មីតាមប្រព័ន្ធ IT
នយោបាយ
សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង ១៣ភូមិ ក្នុងសង្កាត់ផ្ទះព្រៃ ទទួលបានប័ណ្ណសមាជិកថ្មីតាមប្រព័ន្ធ IT
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក គណបក្សប្រជាជនកម្ពុជា មកពីភូមិទាំង ១៣ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូនប័ណ្ណសមាជិកគណបក្សថ្មី តាមរយៈការគ្រប់គ្រង និងទាញយកទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា (IT)។ ការផ្តល់ប័ណ្ណសមាជិកបក្សថ្មីតាមប្រព័ន្ធ IT នាពេលនេះ គឺជាជំហានថ្មីមួយទៀតនៃការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកគណបក្សឱ្យមានភាពច្បាស់លាស់ លឿនរហ័ស ទាន់សម័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តនៃឌីជីថល។ សកម្មភាពនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសមាជិកនៅថ្នាក់មូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីធានានូវភាពត្រឹមត្រូវនៃទិន្នន័យ និងសម្រួលដល់ការងារទំនាក់ទំនង ព្រមទាំងការផ្តល់សេវាផ្សេងៗជូនសមាជិកបក្សទាំង ១៣ភូមិ ក្នុងសង្កាត់ផ្ទះព្រៃ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិពាលញែក២
នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិពាលញែក២
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមជាមួយក្រុមការងារចុះជួយភូមិពាលញែក២ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរទុក្ខធុរៈជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងក្តាប់នូវសុខទុក្ខ ព្រមទាំងសំណូមពរផ្សេងៗរបស់សមាជិកបក្សនៅតាមមូលដ្ឋានផ្ទាល់។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជំរុញឱ្យក្រុមការងារ និងសមាជិកបក្សទាំងអស់ បន្តរួមសាមគ្គីគ្នា ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ប្រាំង ជលសា នាំយកកូនឈើហូបផ្លែជិត ១,៤០០ដើម ចែកជូនប្រជាពលរដ្ឋឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
នយោបាយ
ឯកឧត្តម ប្រាំង ជលសា នាំយកកូនឈើហូបផ្លែជិត ១,៤០០ដើម ចែកជូនប្រជាពលរដ្ឋឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ឯកឧត្តម ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកូនឈើហូបផ្លែជូនគ្រួសារសមាជិកបក្សមកពី ៧ភូមិ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការអនុវត្តគម្រោង EMPower ចូលរួមលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៨៣៩ គ្រួសារ ក្នុងស្រុកបាកាន
នយោបាយ
ការអនុវត្តគម្រោង EMPower ចូលរួមលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៨៣៩ គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ គម្រោង EMPower បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមកាត់បន្ថយអត្រាភាពក្រីក្រ និងឆ្លើយតបទៅនឹងតម្រូវការអាទិភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។ តាមរយៈការអនុវត្តគម្រោងនេះ ប្រជាពលរដ្ឋសរុបចំនួន ៨៣៩ គ្រួសារ ដែលអញ្ជើញមកពីឃុំចំនួន ៣ រួមមាន ឃុំត្រពាំងជង ឃុំស្នាមព្រះ និងឃុំខ្នារទទឹង នៃស្រុកបាកាន ខេត្តពោធិ៍សាត់ ទទួលបានការគាំទ្រដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងជំរុញឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងជាលំដាប់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកបក្ស ១៥គ្រួសារ នៅភូមិសំពៅមាស
នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកបក្ស ១៥គ្រួសារ នៅភូមិសំពៅមាស
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ផ្ទះព្រៃ ព្រមទាំង​សមាជិក សមាជិកា​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​សមាជិក​បក្ស​ចំនួន ១៥​គ្រួសារ ស្ថិតនៅ​ភូមិ​សំពៅមាស សង្កាត់​ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្នុង​ឱកាស​ដ៏​ស្និទ្ធស្នាល​នោះ លោក​ប្រធាន​ក្រុមការងារ និង​ក្រុមការងារ ក៏បាន​នាំយក​នូវ​របស់​កំដរ​ដៃ និង​អំណោយ​មួយចំនួន ចែកជូន​ដល់​គ្រួសារ​សមាជិក​បក្ស​ទាំង ១៥​គ្រួសារ ដើម្បី​ចូលរួម​សម្រាល​ជីវភាព និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​យ៉ាង​ជិតស្និទ្ធ​ចំពោះ​បងប្អូន​នៅ​មូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំសមាជិកសមាជិកាគណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមប្រព័ន្ធZOOM
នយោបាយ
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំសមាជិកសមាជិកាគណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមប្រព័ន្ធZOOM
ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកា គណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថា របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈចលនាមហាជនថ្នាក់កណ្ដាល នៅសាលសន្និសីទគ៨៥ វិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត អភិបាលខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត