
ការអនុវត្តគម្រោង EMPower ចូលរួមលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៨៣៩ គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ គម្រោង EMPower បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមកាត់បន្ថយអត្រាភាពក្រីក្រ និងឆ្លើយតបទៅនឹងតម្រូវការអាទិភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។ តាមរយៈការអនុវត្តគម្រោងនេះ ប្រជាពលរដ្ឋសរុបចំនួន ៨៣៩ គ្រួសារ ដែលអញ្ជើញមកពីឃុំចំនួន ៣ រួមមាន ឃុំត្រពាំងជង ឃុំស្នាមព្រះ និងឃុំខ្នារទទឹង នៃស្រុកបាកាន ខេត្តពោធិ៍សាត់ ទទួលបានការគាំទ្រដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងជំរុញឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងជាលំដាប់៕











