
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកបក្ស ១៥គ្រួសារ នៅភូមិសំពៅមាស
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខសមាជិកបក្សចំនួន ១៥គ្រួសារ ស្ថិតនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោកប្រធានក្រុមការងារ និងក្រុមការងារ ក៏បាននាំយកនូវរបស់កំដរដៃ និងអំណោយមួយចំនួន ចែកជូនដល់គ្រួសារសមាជិកបក្សទាំង ១៥គ្រួសារ ដើម្បីចូលរួមសម្រាលជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធចំពោះបងប្អូននៅមូលដ្ឋាន៕











