
សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង ១៣ភូមិ ក្នុងសង្កាត់ផ្ទះព្រៃ ទទួលបានប័ណ្ណសមាជិកថ្មីតាមប្រព័ន្ធ IT
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក គណបក្សប្រជាជនកម្ពុជា មកពីភូមិទាំង ១៣ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូនប័ណ្ណសមាជិកគណបក្សថ្មី តាមរយៈការគ្រប់គ្រង និងទាញយកទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា (IT)។ ការផ្តល់ប័ណ្ណសមាជិកបក្សថ្មីតាមប្រព័ន្ធ IT នាពេលនេះ គឺជាជំហានថ្មីមួយទៀតនៃការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកគណបក្សឱ្យមានភាពច្បាស់លាស់ លឿនរហ័ស ទាន់សម័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តនៃឌីជីថល។ សកម្មភាពនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសមាជិកនៅថ្នាក់មូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីធានានូវភាពត្រឹមត្រូវនៃទិន្នន័យ និងសម្រួលដល់ការងារទំនាក់ទំនង ព្រមទាំងការផ្តល់សេវាផ្សេងៗជូនសមាជិកបក្សទាំង ១៣ភូមិ ក្នុងសង្កាត់ផ្ទះព្រៃ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕











