ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំពិភាក្សា រៀបចំឯកសារទស្សនទាន ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនទានជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ទន្លេសាប ក្រោមអធិបតីភាពរបស់លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងលោក មុំ បូវីល ប្រធានផ្នែកសិក្សាស្រាវជ្រាវវិស័យទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរស្រុក និងតំណាងសហគមន៍ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំត្រៀមរៀបចំបទបង្ហាញស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំមួយនៅសាលប្រជុំកោះសំពៅមាស ដឹកនាំប្រជុំដោយលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត ដើម្បីត្រៀមរៀបចំបទបង្ហាញស្តីពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រ ជូនដល់មន្ត្រីមន្ទីរផែនការរាជធានីខេត្តចំនួន៩
ក្រសួងផែនការបានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ស្តីពី គោលនយោបាយជាតិប្រជាជន និងប្រជាសាស្ត្រ ក្រោមប្រធានបទ «ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ» នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់។ វគ្គនេះមានមន្ត្រីមន្ទីរផែនការរាជធានី-ខេត្តចំនួន ៥០ នាក់ មកពី ៩ រាជធានី-ខេត្តចូលរួម។


សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលខេត្តពោធិ៍សាត់ ឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការដឹកនាំដ៏សកម្មរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ពោធិ៍សាត់៖ សមិទ្ធផលនិងការអភិវឌ្ឍយ៉ាងស្រស់ស្អាតរបស់ខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
កម្លាំងចលករដ៏ពិតប្រាកដដែលធ្វើឱ្យខេត្តកាន់តែស្រស់បំព្រង គឺការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមគ្នាសម្អាតបរិស្ថាន ផ្លាស់ប្តូរឥរិយាបថរស់នៅស្អាត និងទុកដាក់សំរាមក្នុងធុងត្រឹមត្រូវ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកភ្នំក្រវាញ ២រូប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកភ្នំក្រវាញ ចំនួន ០២រូប នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ៕


សកម្មភាពថ្នាក់ដឹកនាំ
ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់អ្នកបើកបររថយន្តដឹកទំនិញកែទៅជារថយន្តដឹកអ្នកដំណើរដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស
ពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ TAIEASY INTERNATIONAL CO., LTD. ដែលមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការកសាងផែនការសកម្មភាពគាំពារកុមារតូច ក្រោមភាពជាដៃគូជាមួយក្រសួងអប់រំ និងយូនីសេហ្វ
ភ្នំពេញ៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពី «ការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច» នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត អានៀរបាន ឆាតឺរជី (Anirban Chatterjee) នាយករងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់ការគាំពារ ការអប់រំ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់កុមារតូចៗនៅតាមមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំមន្ត្រី និងយុវជន ចុះដាំនិងថែទាំដើមឈើលម្អ ដើម្បីលើកកម្ពស់សោភណភាពទេសចរណ៍ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថាន និងបង្កើតភាពទាក់ទាញដល់វិស័យទេសចរណ៍ធម្មជាតិ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អតាមដងផ្លូវនានាក្នុងខេត្តដោយផ្ទាល់។
សកម្មភាពយុទ្ធនាការបៃតងនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានបញ្ចប់កម្មវិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
យុទ្ធនាការនេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់មន្ត្រីរដ្ឋបាលក្រុងពោធិ៍សាត់, រដ្ឋបាលស្រុកបាកាន, រដ្ឋបាលសង្កាត់ផ្ទះព្រៃ រួមទាំងក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃមជ្ឈមណ្ឌលកម្សាន្តស្លាមាស, ស្កាយបារ និងកោះកាហ្វេ ក្នុងស្មារតីរួមគ្នាស្ដារ និងលើកកម្ពស់គម្របបៃតងទូទាំងខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ខូយ រីដា ដាក់បទបញ្ជាក្តៅលើការងារសេវាសាធារណៈ និងការកែលម្អសោភណភាពផ្លូវទៅកាន់ឃុំកំពង់លួង ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកក្រគរ
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៦៤ អនក្រ.តត ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក អ៊ន សុផល្លា ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ និងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក ក្រូច សុខុន ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ថ្លែងថា ដាំដើមឈើ «ដាំឱ្យរស់ ដាំឱ្យមានសោភណ្ឌភាព» នឹងប្រែក្លាយទៅជាទីក្រុងបៃតង ក្នុងឆ្នាំ២០២៧ខាងមុខ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញដាំដើមឈើធ្នុងចំនួន២០០ដើម សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នៅវិទ្យាល័យហ៊ុនសែនបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុនិងវិទ្យាល័យប្រមាណជាង១ពាន់នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញដាំដើមឈើធ្នង់ចំនួន២០០ដើម និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យហ៊ុនសែន បាក់ចិញ្ចៀន ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញចំនួន៥០នាក់
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញដាំដើមឈើធ្នុងចំនួន២០០ដើម សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នៅវិទ្យាល័យហ៊ុនសែនបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុនិងវិទ្យាល័យប្រមាណជាង១ពាន់នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំត្រៀមរៀបចំរូបភាពសមិទ្ធផលសំខាន់ៗ សម្រាប់ដាក់តាំងបង្ហាញនៅស្តូបឈ្នះ-ឈ្នះ ប៉ៃលិន
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) នៃសាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំរូបភាពសមិទ្ធផលសំខាន់ៗ របស់ខេត្ត ដើម្បីយកទៅដាក់តាំងបង្ហាញនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ប៉ៃលិន។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រីដែលជាប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូល និងជ្រើសរើសរូបភាពបង្ហាញពីការអភិវឌ្ឍ លទ្ធផលការងារ និងសមិទ្ធផលធំៗដែលខេត្តពោធិ៍សាត់សម្រេចបាន ក្រោមម្លប់នៃសុខសន្តិភាព យកទៅរៀបចំតាំងពិព័រណ៍នៅស្តូបឈ្នះ-ឈ្នះ ភូមិភាគបិទការឆ្កៀលយុទ្ធសាស្ត្រ (ប៉ៃលិន) ឱ្យមានសោភ័ណភាព និងខ្លឹមសារពេញលេញ សម្រាប់ទុកជាប្រវត្តិសាស្ត្រ និងឱ្យមហាជនបានជ្រាបកាន់តែច្បាស់៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំលើគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម សំរ៉ងឌី ណាម៉ូ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម សុខតូ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំរៀបចំវេទិកាពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់។ដោយមានការអញ្ជើញចូលរួមពី អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម លោក ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅសាលប្រជុំ ថ្មកែវ ជាន់ទី២ រដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦៕

