
អភិបាលខេត្តពោធិ៍សាត់ថ្លែងថា ដាំដើមឈើ «ដាំឱ្យរស់ ដាំឱ្យមានសោភណ្ឌភាព» នឹងប្រែក្លាយទៅជាទីក្រុងបៃតង ក្នុងឆ្នាំ២០២៧ខាងមុខ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញដាំដើមឈើធ្នុងចំនួន២០០ដើម សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នៅវិទ្យាល័យហ៊ុនសែនបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុនិងវិទ្យាល័យប្រមាណជាង១ពាន់នាក់។










