
សមិទ្ធផលខេត្តពោធិ៍សាត់ ឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការដឹកនាំដ៏សកម្មរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ពោធិ៍សាត់៖ សមិទ្ធផលនិងការអភិវឌ្ឍយ៉ាងស្រស់ស្អាតរបស់ខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ កម្លាំងចលករដ៏ពិតប្រាកដដែលធ្វើឱ្យខេត្តកាន់តែស្រស់បំព្រង គឺការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមគ្នាសម្អាតបរិស្ថាន ផ្លាស់ប្តូរឥរិយាបថរស់នៅស្អាត និងទុកដាក់សំរាមក្នុងធុងត្រឹមត្រូវ៕









