
ដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំត្រៀមរៀបចំរូបភាពសមិទ្ធផលសំខាន់ៗ សម្រាប់ដាក់តាំងបង្ហាញនៅស្តូបឈ្នះ-ឈ្នះ ប៉ៃលិន
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) នៃសាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំរូបភាពសមិទ្ធផលសំខាន់ៗ របស់ខេត្ត ដើម្បីយកទៅដាក់តាំងបង្ហាញនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ប៉ៃលិន។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រីដែលជាប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូល និងជ្រើសរើសរូបភាពបង្ហាញពីការអភិវឌ្ឍ លទ្ធផលការងារ និងសមិទ្ធផលធំៗដែលខេត្តពោធិ៍សាត់សម្រេចបាន ក្រោមម្លប់នៃសុខសន្តិភាព យកទៅរៀបចំតាំងពិព័រណ៍នៅស្តូបឈ្នះ-ឈ្នះ ភូមិភាគបិទការឆ្កៀលយុទ្ធសាស្ត្រ (ប៉ៃលិន) ឱ្យមានសោភ័ណភាព និងខ្លឹមសារពេញលេញ សម្រាប់ទុកជាប្រវត្តិសាស្ត្រ និងឱ្យមហាជនបានជ្រាបកាន់តែច្បាស់៕










