ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយក្រសួង ចុះពិនិត្យកសិដ្ឋានចិញ្ចឹមស្វា និងត្រួតពិនិត្យឧបករណ៍តាមដានគុណភាពខ្យល់
(ពោធិ៍សាត់)៖ «ការយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋខេត្តខ្ញុំ គឺសំខាន់បំផុតសម្រាប់ការចូលរួមអភិវឌ្ឍន៍កម្ពុជា» នេះជាការលើកឡើងរបស់លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងឱកាសដឹកនាំមន្ត្រីការិយាល័យគាំពារបរិស្ថាន ចុះបំពេញការងារសកម្មនាមូលដ្ឋាន នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងសកម្មភាពនោះ លោកប្រធានមន្ទីរបានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) ខបភើរេសិន អិលធីឌី ព្រមទាំងបានចុះពិនិត្យផ្ទាល់លើទីតាំងកសិដ្ឋានចិញ្ចឹមសត្វស្វា ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
ទន្ទឹមនឹងនោះ មន្ត្រីបច្ចេកទេសនៃមន្ទីរបរិស្ថានខេត្ត ក៏បានបន្តសហការជាមួយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សម្លេង និងរំញ័រ នៃក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក យុំា ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដើម្បីចុះត្រួតពិនិត្យឧបករណ៍តាមដានគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែន ក្នុងគោលបំណងតាមដាន និងវាយតម្លៃលម្អិតអំពីស្ថានភាពគុណភាពខ្យល់ ក្នុងខេត្តពោធិ៍សាត់ សំដៅធានាឱ្យបាននូវបរិស្ថានរស់នៅដ៏ល្អ និងសុខុមាលភាពជូនប្រជាពលរដ្ឋ៕


បរិស្ថាន
ចលនាដាំកូនឈេីក្នុងភូមិស្មែត ឃុំក្រពេីពីរ ស្រុកវាលវែង សម្រេចបាន ៤៥០ដេីម
លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យស្រុក អាជ្ញាធរមូលដ្ឋាន ភូមិ និងយុវជនក្មេងវត្ត ដាំកូនឈេីនៅ វត្តសុខំព្រះធម៌មហាកម្លាំង (ហៅវត្តស្មែត) ស្ថិតក្នុងភូមិស្មែត ឃុំក្រពេីពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់សម្រេចបាន ៤៥០ដេីម ក្នុងផែនការដែលបានគ្រោងចំនួនសរុប ១៦០០ដេីម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។


បរិស្ថាន
វត្តមានសត្វព្រៃកម្រ ១០ ប្រភេទ ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃភ្នំសំកុស
ក្រុមការងារបច្ចេកទេសរបស់គម្រោង និងមន្ត្រីនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប បានរកឃើញវត្តមានសត្វព្រៃប្រភេទកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ ចំនួន១០ប្រភេទ រួមមាន៖ ដំរីអាស៊ី (Asian Elephant / Elephas maximus) ខ្ទីង (Gaur / Bos gaurus ) ប្រើសស្បូវ (Sambar ) កែះ (Southern Serow / ខ្លាឃ្មុំតូច (Sun Bear) ខ្លាឃ្មុំធំ (Asiatic Black Bear / Ursus thibetanus) ឆ្កែព្រៃ (Dhole ) ជ្រូកពោន ឬជ្រូកព្រុល (Hog Badger ) សំពោចកលឿង (Yellow-throated Marten) និងស្វាត្រោស (Northern Pig-tailed Macaque) និងប្រភេទថនិកសត្វបក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង នៅរយៈពេលចាប់ពីខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦។ គួរបញ្ជាក់ផងដែរថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។


បរិស្ថាន
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បំផុសចលនា «មានអភិបាលស្រុក/មេឃុំ គ្មានសំរាម» ទូទាំងមូលដ្ឋាន
នៅក្នុងយុទ្ធនាការនេះ មានរដ្ឋបាលក្រុង-ស្រុកទាំង៧ ព្រមទាំងរដ្ឋបាលឃុំ វត្តអារាម និងសាលារៀនចំនួន ១៤ ទីតាំង/អង្គភាព បានចូលរួមធ្វើជាគំរូ ក្នុងនោះរួមមាន៖ រដ្ឋបាលក្រុងពោធិ៍សាត់, ស្រុកកណ្តៀង, ស្រុកបាកាន, ស្រុកភ្នំក្រវាញ, ស្រុកក្រគរ, ស្រុកវាលវែង, ស្រុកតាលោសែនជ័យ, វត្តស្រះស្រង់, រដ្ឋបាលឃុំត្រពាំងជង, ឃុំសំរោង, ឃុំបឹងបត់កណ្ដាល, ឃុំត្នោតជុំ ព្រមទាំងសាលាបឋមសិក្សាដូងជុំ និងសាលាបឋមសិក្សាក្បាលទាហាន។


បរិស្ថាន
ក្រុមការងារថ្នាក់កណ្ដាលចុះជួយឧបត្ថម្ភលូដាក់សំរាមតាមបណ្ដាភូមិ ដើម្បីលើកកម្ពស់បរិស្ថាន និងសុខភាពសហគមន៍
សកម្មភាពមនុស្សធម៌ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល ដែលជាប្រភពបង្កឱ្យមានក្លិនស្អុយ ការកកើតមេរោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ទន្ទឹមនឹងការផ្ដល់ជូននូវសម្ភារៈខកខានមិនបាននេះ អាជ្ញាធរ និងក្រុមការងារក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។


បរិស្ថាន
ផ្អែកលើរបាយការណ៍សម្ងាត់ពីពលរដ្ឋ កម្លាំងចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រមទាំងព្រមានចាត់វិធានការក្តៅតាមក្រមបរិស្ថានចំពោះក្រុមឈ្មួញក្នុងខេត្តពោធិ៍សាត់
ផ្អែកតាមប្រភពព័ត៌មានសម្ងាត់ពីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ឈានទៅដល់ការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។


បរិស្ថាន
កិច្ចប្រជុំរវាងប្រតិភូមកពីប្រទេសបារាំង អង្គការទឹកភ្លៀងកម្ពុជា និងមន្ទីរបរិស្ថាន លើការសិក្សាតំបន់សក្តានុពលទឹកធ្លាក់ថ្មចាំង
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការិយាល័យដែនជម្រកសត្វព្រៃ និងការិយាល័យរដ្ឋបាលធនធានមនុស្សនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូមកពីប្រទេសបារាំង និងតំណាងអង្គការទឹកភ្លៀងកម្ពុជា លើដំណើរការសិក្សាតំបន់សក្តានុពលទឹកធ្លាក់ថ្មចាំង ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ត្រៀមរៀបចំគម្រោងអភិវឌ្ឍតបណ្តាញទឹកស្អាត ពិនិត្យមើលលទ្ធភាពជាក់ស្តែង តបណ្តាញចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងតំបន់ និងរៀបចំបង្គន់អនាម័យ។ ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរ បានបង្ហាញដោយសង្ខេប អំពីសក្តានុពលផ្នែកអេកូទេសចរណ៍ធម្មជាតិនៃតំបន់ទឹកធ្លាក់ថ្មចាំង និងស្នើសុំឱ្យភាគីម្ចាស់គម្រោង និងអង្គការទឹកភ្លៀងកម្ពុជា សហការជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ក្នុងសហគមន៍របស់យើង។ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។


បរិស្ថាន
វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ដ្រូនក្នុងការផលិតផែនទី
លោក ហុង តរ៉ាវុធ ប្រធាននាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប នៃក្រសួងបរិស្ថាន និងលោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីឧទ្យានុរក្ស នៃតំបន់ការពារធម្នជាតិភូមិសាស្រ្តខេត្តពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ដ្រូនក្នុងការផលិតផែនទី»។ ពិធីប្រារព្វធ្វើនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕


បរិស្ថាន
យុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារក្រុង-ស្រុក នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបេីកយុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក នៅទូទាំងខេត្តពោធិ៍សាត់។
ព្រឹកនេះចាប់ផ្តេីមអនុវត្តបាន ៣ក្រុង-ស្រុក
១៖ ក្រុងពោធិ៍សាត់
២៖ ស្រុកបានកាន
៣៖ ស្រុកណ្តៀង
កន្លងមកបានដាំនៅឃុំថ្មដា-ឃុំអូរសោម ស្រុកវាលវែងដែរ ដោយស្រុកដែលមិនទាន់បានដាំដើមឈើ និងបន្តអនុវត្តជាបន្តបន្ទប់៕


បរិស្ថាន
ដោយមានកិច្ចចង្អុលការរបស់អភិបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំច្រាំងស្ទឹង ដើម្បីតាក់តែងដើមឈើឲ្យបានស្អាត
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំច្រាំងស្ទឹង ដើម្បីតាក់តែងដើមឈើឲ្យបានស្អាត និងត្រៀមចាក់បំពេញដីសម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងរៀបចំពិធីផ្សេងៗ៕


បរិស្ថាន
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ដើម្បីលើកកម្ពស់សោភណភាព និងគម្របបៃតងតាមដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងកុះករក្នុងយុទ្ធនាការដាំដើមក្ងោកចំនួន ៣០០ដើម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅលើដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង ដោយចាប់ផ្ដើមពីចំណុចផ្លូវជាតិលេខ៥ រហូតទៅដល់វត្តហ្លួង ក្នុងគោលបំណងកែលម្អសោភណភាព បង្កើតគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែមានភាពស្រស់បំព្រង។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដាំដើមក្ងោកនាពេលនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាផ្ទាំងទស្សនីយភាពផ្ការីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅថ្ងៃអនាគត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សា ការពារកូនឈើទាំងនេះឱ្យលូតលាស់ល្អ ដើម្បីជាប្រយោជន៍រួមរបស់ខេត្តទាំងមូល៕


បរិស្ថាន
ការសម្របសម្រួល និងដោះស្រាយបណ្តឹងចំពោះឧបករណ៍បំពងសំឡេងសត្វត្រចៀកកាំ
លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះធ្វើការសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ឈ្មោះ ម៉ុង សារី ភេទស្រី ដែលជាតំណាងប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។ បណ្តឹងនេះ បានប្តឹងបុគ្គលឈ្មោះ រ៉ា សុវណ្ណបូរី ដែលបានបើកឧបករណ៍បំពងសំឡេងសត្វត្រចៀកកាំ បង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕

