
វត្តមានសត្វព្រៃកម្រ ១០ ប្រភេទ ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃភ្នំសំកុស
ក្រុមការងារបច្ចេកទេសរបស់គម្រោង និងមន្ត្រីនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប បានរកឃើញវត្តមានសត្វព្រៃប្រភេទកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ ចំនួន១០ប្រភេទ រួមមាន៖ ដំរីអាស៊ី (Asian Elephant / Elephas maximus) ខ្ទីង (Gaur / Bos gaurus ) ប្រើសស្បូវ (Sambar ) កែះ (Southern Serow / ខ្លាឃ្មុំតូច (Sun Bear) ខ្លាឃ្មុំធំ (Asiatic Black Bear / Ursus thibetanus) ឆ្កែព្រៃ (Dhole ) ជ្រូកពោន ឬជ្រូកព្រុល (Hog Badger ) សំពោចកលឿង (Yellow-throated Marten) និងស្វាត្រោស (Northern Pig-tailed Macaque) និងប្រភេទថនិកសត្វបក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង នៅរយៈពេលចាប់ពីខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦។ គួរបញ្ជាក់ផងដែរថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។











