
យុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារក្រុង-ស្រុក នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបេីកយុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក នៅទូទាំងខេត្តពោធិ៍សាត់។ ព្រឹកនេះចាប់ផ្តេីមអនុវត្តបាន ៣ក្រុង-ស្រុក ១៖ ក្រុងពោធិ៍សាត់ ២៖ ស្រុកបានកាន ៣៖ ស្រុកណ្តៀង កន្លងមកបានដាំនៅឃុំថ្មដា-ឃុំអូរសោម ស្រុកវាលវែងដែរ ដោយស្រុកដែលមិនទាន់បានដាំដើមឈើ និងបន្តអនុវត្តជាបន្តបន្ទប់៕











