
ក្រុមការងារថ្នាក់កណ្ដាលចុះជួយឧបត្ថម្ភលូដាក់សំរាមតាមបណ្ដាភូមិ ដើម្បីលើកកម្ពស់បរិស្ថាន និងសុខភាពសហគមន៍
សកម្មភាពមនុស្សធម៌ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល ដែលជាប្រភពបង្កឱ្យមានក្លិនស្អុយ ការកកើតមេរោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ ទន្ទឹមនឹងការផ្ដល់ជូននូវសម្ភារៈខកខានមិនបាននេះ អាជ្ញាធរ និងក្រុមការងារក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។











