
កិច្ចប្រជុំរវាងប្រតិភូមកពីប្រទេសបារាំង អង្គការទឹកភ្លៀងកម្ពុជា និងមន្ទីរបរិស្ថាន លើការសិក្សាតំបន់សក្តានុពលទឹកធ្លាក់ថ្មចាំង
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការិយាល័យដែនជម្រកសត្វព្រៃ និងការិយាល័យរដ្ឋបាលធនធានមនុស្សនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូមកពីប្រទេសបារាំង និងតំណាងអង្គការទឹកភ្លៀងកម្ពុជា លើដំណើរការសិក្សាតំបន់សក្តានុពលទឹកធ្លាក់ថ្មចាំង ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ត្រៀមរៀបចំគម្រោងអភិវឌ្ឍតបណ្តាញទឹកស្អាត ពិនិត្យមើលលទ្ធភាពជាក់ស្តែង តបណ្តាញចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងតំបន់ និងរៀបចំបង្គន់អនាម័យ។ ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរ បានបង្ហាញដោយសង្ខេប អំពីសក្តានុពលផ្នែកអេកូទេសចរណ៍ធម្មជាតិនៃតំបន់ទឹកធ្លាក់ថ្មចាំង និងស្នើសុំឱ្យភាគីម្ចាស់គម្រោង និងអង្គការទឹកភ្លៀងកម្ពុជា សហការជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ក្នុងសហគមន៍របស់យើង។ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។











