ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
សូមរួមគ្នារក្សាអនាម័យស្ទឹងពោធិ៍សាត់ ដើម្បីបរិស្ថានស្អាត ទឹកស្អាត និងសោភ័ណភាពស្អាត
ពោធិ៍សាត់៖ ដើម្បីអនាម័យបរិស្ថាន និងរក្សាគុណភាពទឹកស្អាត សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំបោះសំរាមចោលចូលទៅក្នុងស្ទឹងពោធិ៍សាត់យើងបន្តទៀត ជាពិសេសនៅម្ដុំច្រាំងស្ទឹងសួន ១៤ មករា។
ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង និងការពារប្រភពទឹកស្អាតសម្រាប់យើងទាំងអស់គ្នា!


សកម្មភាពអាជ្ញាធរ
សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តពោធិ៍សាត់ នាំយកស៊ីម៉ង់ត៍ និងថវិកាប្រគេនព្រះអនុគណស្រុកតាលោសែនជ័យ ដើម្បីកសាងអគារសិក្សា
ពោធិ៍សាត់៖ លោក ទិត សុខខឿន ប្រធានសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអនុសាខាស្រុកបាកាន រួមមានលោក ហម រុន ប្រធានអនុសាខា និងលោក រ៉ម វណ្ណៈ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា នាំយកស៊ីម៉ង់ត៍ចំនួន ១តោន និងថវិកាចំនួន ២០០.០០០រៀល ទៅវេរប្រគេនជូន ព្រះគ្រូ ជុំ សុផាត ព្រះអនុគណស្រុកតាលោសែនជ័យ ដែលគង់នៅវត្តប្រហាល។
អំណោយ និងបច្ច័យទាំងនេះ ត្រូវបានប្រគេនជូនដើមបីចូលរួមចំណែកក្នុងការសាងសង់អគារសិក្សា សម្រាប់បម្រើដល់វិស័យអប់រំ និងការសិក្សា របស់សមណសិស្ស និងសិស្សានុសិស្សនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះពិនិត្យ និងថែទាំដើមក្ងោកតាមដងផ្លូវទៅកាន់តំបន់ធ្លាក់ភ្នំទំព័រ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ រួមជាមួយលោកប្រធានការិយាល័យ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងរៀបចំថែទាំ តុបតែងដើមក្ងោកនៅតាមដងផ្លូវឆ្ពោះទៅកាន់តំបន់ធ្លាក់ភ្នំទំព័រ ស្ថិតនៅចំណុចទំនប់បង្ហៀរទឹក ក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះថែទាំដើមក្ងោកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងរៀបចំរៀបរយតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់បំព្រង និងការលម្អរុក្ខជាតិតាមដងផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅតំបន់ធម្មជាតិភ្នំទំព័រ និងបង្កើនភាពទាក់ទាញដល់ដែនដីស្រុកវាលវែងទាំងមូលផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះកាត់តម្រឹមដើមឈើ និងរៀបចំសោភ័ណភាពតាមដងផ្លូវ ដើម្បីបង្កើនគម្របបៃតង
ពោធិ៍សាត់៖ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងក្រុងឱ្យកាន់តែមានភាពបៃតង ស្រស់បំព្រង និងទាក់ទាញ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំ តុបតែង និងកាត់តម្រឹមដើមឈើតាមខ្សែផ្លូវសំខាន់ៗ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី និងភូមិថ្នល់បែក សង្កាត់រលាប។
សកម្មភាពនេះ មិនត្រឹមតែជួយឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភ័ណភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលបណ្តាលមកពីមែកឈើទ្រុឌទ្រោមតាមដងផ្លូវសាធារណៈផងដែរ៕


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តពោធិ៍សាត់ ចូលរួមពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំត្នោតជុំ
លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំត្រពាំងជង ចុះធ្វើសកម្មភាពសម្អាតបរិស្ថាន និងអនាម័យ តាមបណ្ដោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក ម៉ែន ពៅ បានដឹកនាំក្រុមការងារអាជ្ញាធរឃុំត្រពាំងជង ចុះធ្វើសកម្មភាពរួមគ្នាសម្អាតអនាម័យ និងបរិស្ថាន តាមបណ្ដោយដងផ្លូវជាតិលេខ៥ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សម្រស់អនាម័យសាធារណៈ និងបំផុសស្មារតីស្រឡាញ់បរិស្ថាន ក្រោមគំនិតរៀបចំ «បរិស្ថានស្អាត នាំមកនូវសុខភាពល្អ» ដើម្បីធានាឱ្យបាននូវបរិស្ថានរស់នៅស្អាត គ្មានសំរាម និងជួយសម្រួលដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្ដៀង ចុះរៀបចំសណ្ដាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ
លោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង បានដឹកនាំលោក លោកស្រី អភិបាលរងស្រុក ព្រមទាំងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានតាមដងផ្លូវ ចាប់ពីចំណុចអធិការដ្ឋាននគរបាលស្រុកកណ្ដៀង រហូតដល់ផ្សារកំពង់រកា និងបន្តចាប់ពីអធិការដ្ឋាននគរបាលស្រុក រហូតដល់វត្តកំពង់ក្រសាំង ស្ថិតក្នុងឃុំកណ្ដៀង ខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម កែវ រតនៈ ឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សាដល់សិស្សថ្នាក់ទី១២ ទូទាំងស្រុកភ្នំក្រវាញ ទៅកាន់ទឹកដី ប្រាសាទអង្គរ ខេត្តសៀមរាប
ពោធិ៍សាត់៖ សិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រអង្គរ ក្នុងខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រតនៈ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវាញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសយ៉ាងប្រពៃដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ក្នុងការក្រេបជញ្ជក់ចំណេះដឹងបន្ថែមតាមរយៈបទពិសោធជាក់ស្តែង ដោយបានទស្សនា និងសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរដ៏មហាសាលនៅក្នុងទឹកដីអង្គរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកតាលោសែនជ័យ បើកប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឃុំតាលោ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចម្រុះចុះបេសកកម្មយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការពារធនធានធម្មជាតិ នៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់នានា ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិ និងបរិស្ថានសម្រាប់ជាប្រយោជន៍សាធារណៈ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង ចុះដាំ និងពិនិត្យកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង ក្រោមការដឹកនាំដោយ លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារចុះអនុវត្តសកម្មភាពដាំកូនដើមក្ងោកបន្ថែម នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចលោកយាយម៉ៅ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរក៏ដូចគ្នា ក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពលូតលាស់នៃកូនដើមក្ងោក ដែលបានដាំរួចនាពេលកន្លងមក នៅតាមបណ្តោយផ្លូវតំបន់ភ្នំ១៥០០ ផងដែរ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនបៃតងភាព និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់តំបន់ទេសចរណ៍ដ៏សំខាន់មួយនេះ៕


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋភូមិកោះស្វាយ រីករាយនឹងទិន្នផលស្រូវ និងតម្លៃទីផ្សារសមរម្យ ក្រោយទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាកសិករនៅក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កំពុងសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ និងលក់បានតម្លៃសមរម្យនៅលើទីផ្សារ។
លោកអភិបាលស្រុកបានគូសបញ្ជាក់អំពីតម្លៃទីផ្សារស្រូវនាពេលបច្ចុប្បន្ន ៖ ស្រូវប្រភេទ «សែនក្រអូប» លក់បានតម្លៃ ១.០៨០ រៀល/គីឡូក្រាម និងស្រូវប្រភេទ «អូមអឹម (OM)» លក់បានតម្លៃ ៩២០ រៀល/គីឡូក្រាម។
តម្លៃ និងទិន្នផលទទួលបាននាពេលនេះ គឺជាតម្លៃមួយដែលបងប្អូនប្រជាពលរដ្ឋអាចទទួលយកបាន និងបង្កើនស្នាមញញឹម ព្រមទាំងជីវភាពធូរធារមួយកម្រិតទៀតជូនគ្រួសារកសិករនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារដាំដើមផ្កាភួងម៉ាលៃ លើកកម្ពស់សម្រស់ទ្រូងផ្លូវជាតិលេខ៥
លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការដាំដើមផ្កា ភួងម៉ាលៃ នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់ត្នោត និងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
លោកអភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពផ្លូវនៅសង្កាត់បន្ទាយដី តាមសំណូមពរប្រជាពលរដ្ឋ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែងនៅភូមិកែវមុនី សង្កាត់បន្ទាយដី ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់កន្លងមក ក្នុងគោលបំណងស្វែងរកលទ្ធភាពដោះស្រាយ និងសម្រួលការធ្វើដំណើរជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។

