
អាជ្ញាធរស្រុកតាលោសែនជ័យ បើកប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឃុំតាលោ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចម្រុះចុះបេសកកម្មយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការពារធនធានធម្មជាតិ នៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់នានា ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិ និងបរិស្ថានសម្រាប់ជាប្រយោជន៍សាធារណៈ៕








