
លោក ធាង ឡេង អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះពិនិត្យ និងថែទាំដើមក្ងោកតាមដងផ្លូវទៅកាន់តំបន់ធ្លាក់ភ្នំទំព័រ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ រួមជាមួយលោកប្រធានការិយាល័យ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងរៀបចំថែទាំ តុបតែងដើមក្ងោកនៅតាមដងផ្លូវឆ្ពោះទៅកាន់តំបន់ធ្លាក់ភ្នំទំព័រ ស្ថិតនៅចំណុចទំនប់បង្ហៀរទឹក ក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះថែទាំដើមក្ងោកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងរៀបចំរៀបរយតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់បំព្រង និងការលម្អរុក្ខជាតិតាមដងផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅតំបន់ធម្មជាតិភ្នំទំព័រ និងបង្កើនភាពទាក់ទាញដល់ដែនដីស្រុកវាលវែងទាំងមូលផងដែរ៕









