
សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តពោធិ៍សាត់ នាំយកស៊ីម៉ង់ត៍ និងថវិកាប្រគេនព្រះអនុគណស្រុកតាលោសែនជ័យ ដើម្បីកសាងអគារសិក្សា
ពោធិ៍សាត់៖ លោក ទិត សុខខឿន ប្រធានសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអនុសាខាស្រុកបាកាន រួមមានលោក ហម រុន ប្រធានអនុសាខា និងលោក រ៉ម វណ្ណៈ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា នាំយកស៊ីម៉ង់ត៍ចំនួន ១តោន និងថវិកាចំនួន ២០០.០០០រៀល ទៅវេរប្រគេនជូន ព្រះគ្រូ ជុំ សុផាត ព្រះអនុគណស្រុកតាលោសែនជ័យ ដែលគង់នៅវត្តប្រហាល។ អំណោយ និងបច្ច័យទាំងនេះ ត្រូវបានប្រគេនជូនដើមបីចូលរួមចំណែកក្នុងការសាងសង់អគារសិក្សា សម្រាប់បម្រើដល់វិស័យអប់រំ និងការសិក្សា របស់សមណសិស្ស និងសិស្សានុសិស្សនៅក្នុងមូលដ្ឋាន៕









