
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះកាត់តម្រឹមដើមឈើ និងរៀបចំសោភ័ណភាពតាមដងផ្លូវ ដើម្បីបង្កើនគម្របបៃតង
ពោធិ៍សាត់៖ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងក្រុងឱ្យកាន់តែមានភាពបៃតង ស្រស់បំព្រង និងទាក់ទាញ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំ តុបតែង និងកាត់តម្រឹមដើមឈើតាមខ្សែផ្លូវសំខាន់ៗ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី និងភូមិថ្នល់បែក សង្កាត់រលាប។ សកម្មភាពនេះ មិនត្រឹមតែជួយឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភ័ណភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលបណ្តាលមកពីមែកឈើទ្រុឌទ្រោមតាមដងផ្លូវសាធារណៈផងដែរ៕









