ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងរៀបចំទីតាំងលក់ដូរ មុនពិធីសម្ពោធផ្លូវជាតិលេខ១០
តបតាមអនុសាសន៍ណែនាំរបស់ លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ និងចុះណែនាំការងាររៀបចំសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ដោយបានតម្រង់ទិសដល់អាជ្ញាធរភូមិ-សង្កាត់ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៧ ទូទាំងក្រុង។


សកម្មភាពអាជ្ញាធរ
លោក សុង សុធា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ និងទទួលបដិសណ្ឋារកិច្ច ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក សុង សុធា អភិបាលរងស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំ និងទទួលបដិសណ្ឋារកិច្ច ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី ២៨ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលជាគម្រោងសាងសង់ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ការត្រៀមរៀបចំនេះ គឺដើម្បីធានាថា កិច្ចដំណើរការនៃពិធីសម្ពោធផ្លូវជាតិដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយយ៉ាងល្អប្រសើរជូនដល់គណៈអធិបតី និងអ្នកចូលរួមទាំងអស់៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមអធិបតីភាពរបស់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះប្រារព្ធឡើងដើម្បីពិនិត្យ និងវាយតម្លៃលើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការទប់ស្កាត់បទល្មើសផ្សេងៗ ក៏ដូចជាការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចុះកាត់កាត់ឆ្ការមែកឈើ និងណែនាំពលរដ្ឋតាមដងផ្លូវឱ្យរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារអាជ្ញាធរ និងកងកម្លាំងក្នុងមូលដ្ឋាន ចុះផ្ទាល់ក្នុងការកាត់ឆ្ការ និងតុបតែងមែកឈើតាមដងផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរ ធានាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានចុះណែនាំ និងអប់រំផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយត្រូវចេះបែងចែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុង ឬទីតាំងកំណត់ ចៀសវាងការបោះចោលពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងសោភ័ណភាពសាធារណៈ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹកនៅភូមិសាយ ឃុំព្រងិល
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក និងកម្រិតជំនន់ទឹកភ្លៀងដោយផ្ទាល់ នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងសកម្មភាពចុះពិនិត្យនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ-ភូមិ និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តតាមដានការវិវត្តនៃកម្ពស់ទឹកឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រៀមលក្ខណៈសម្ភារ និងកម្លាំងអន្តរាគមន៍ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនបើមានករណីទឹកហក់ឡើងខ្លាំង។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយយថាហេតុ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំសម្ភាសន៍អ្នកស្ម័គ្រចិត្តឃុំទាំង៥ ដើម្បីអនុវត្តមូលនិធិជាតិជួយសង្គម
លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសម្ភាសន៍អ្នកស្ម័គ្រចិត្តឃុំទាំង៥ ដើម្បីត្រៀមអនុវត្តកម្មវិធីមូលនិធិជាតិជួយសង្គម នៅក្នុងមូលដ្ឋានស្រុកវាលវែង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកក្រគរ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ ក្រុមប្រឹក្សាស្រុកក្រគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ខ្លួន នៅសាលប្រជុំក្រុមប្រឹក្សាស្រុកក្រគរ ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម លី ការីម សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងមានការអញ្ជើញចូលរួមពី លោក គឺ គឹមណូ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុកក្រគរ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងតំណាងការិយាល័យ-អង្គភាពពាក់ព័ន្ធជុំវិញស្រុកជាច្រើនរូបផងដែរ។
កិច្ចប្រជុំសាមញ្ញនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរញ៉េរញ៉ៃបញ្ហាប្រឈមនានា ក្នុងគោលបំណងរញ៉ែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងស្រុកក្រគរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋខ្វះខាត ១៦៨គ្រួសារ ក្នុងស្រុកភ្នំក្រវាញ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយ សរុបចំនួន ១៦៨គ្រួសារ នៅ ៣ទីតាំង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានតាមដងផ្លូវក្នុងទីប្រជុំជនស្រុកវាលវែង
លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានតាមដងផ្លូវក្នុងទីប្រជុំជនស្រុក ដើម្បីលើកកម្ពស់សោភ័ណភាព សុខុមាលភាព និងបរិស្ថានស្អាតក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈសម្បត្តិស្តីពីការធានាអនាម័យបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារ អនាម័យបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានក្រុង។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការបង្កើនកិច្ចសហការទប់ស្កាត់បទល្មើស ការគ្រប់គ្រងសំរាម និងសំណល់រឹង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងប្រជុំរៀបចំគណៈកម្មការ អនុគណៈកម្មការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីដែលសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន និងថវិកាជាតិ។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ដោយមានការចូលរួមពីអភិបាលរងស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ប្រធានការិយាល័យ មេបញ្ជាការកងកម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ នាយប៉ុស្តិ៍រដ្ឋបាល តំណាងមណ្ឌលសុខភាពទាំង៥ និងអ្នកពាក់ព័ន្ធសរុបចំនួន ៩៥ នាក់ ដើម្បីពង្រឹងកិច្ចសហការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំពិធីឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះកិច្ចសន្យាគម្រោងសាងសង់ផ្លូវបេតុងអាមេ និងលូកាត់ផ្លូវ ប្រើប្រាស់ថវិកាមូលនិធិឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះកិច្ចសន្យាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង និងលូកាត់ផ្លូវ ដែលជាថវិកាមូលនិធិឃុំ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោងអភិវឌ្ឍន៍មូលដ្ឋាននាពេលនេះ រួមមាន ការសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៣២២ គីឡូម៉ែត្រ និងទទឹង ៤ ម៉ែត្រ, ការសាងសង់លូទោលកាត់ផ្លូវ អង្កត់ផ្ចិត ៦០០ មីលីម៉ែត្រ និងប្រវែង ៧ ម៉ែត្រ ផ្លូវ និងប្រព័ន្ធរំដោះទឹកដែលត្រូវសាងសង់នេះ ស្ថិតនៅក្នុង ភូមិទន្សាយគល់ និង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការចុះកិច្ចសន្យាគម្រោងនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោតឱ្យកាន់តែប្រសើរឡើង៕
សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយតាមបណ្តោយដងស្ទឹងក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារមន្ត្រីជំនាញ ដោយមានការចូលរួមពីអាជ្ញាធរឃុំអន្លង់ត្នោត និងឃុំកំពង់លួង នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ទៀងផ្ទាត់ស្ថិតិទិន្ន័យលំនៅដ្ឋានមិនរៀបរយ ដែលកំពុងសាងសង់ ឬរស់នៅតាមបណ្តោយដងស្ទឹងក្រគរ ដើម្បីធានាបាននូវភាពសុក្រឹត ត្រឹមត្រូវ និងទិន្ន័យច្បាស់លាស់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងឱកាសនោះ លោក អភិបាលស្រុក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រមូលទិន្ន័យជាក់ស្តែងឱ្យបានហ្មត់ចត់ និងការយោគយល់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានតម្លាភាព៕ សាយយ័ន្ដ វុន្នីយ៉ា

