
លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ចុះពិនិត្យការហ្វឹកហាត់របស់ក្រុមកីឡាករទូក (ង) និងផ្ដល់ដំបូន្មានលើកទឹកចិត្តដើម្បីត្រៀមប្រកួតថ្នាក់ខេត្ត
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យមើលការងារហ្វឹកហាត់របស់ក្រុមកីឡាករទូក (ង) ស្រុកក្រគរ ក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងផ្ដល់បទពិសោធន៍ល្អៗដល់កីឡាករទាំងអស់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផ្ដាំផ្ញើដល់ក្រុមកីឡាករឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ត់ថែរក្សាសុខភាព សាមគ្គីភាពផ្ទៃក្នុងល្អ និងគោរពវិន័យ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងថ្នាក់ខេត្ត នាំយកជ័យជម្នះ និងកិត្តិយសជូនដល់ស្រុកក្រគរខេត្តពោធិ៍សាត់ របស់យើង៕ ឈឹម ម៉ារីយ៉ាន









