
ក្រុមការងារគណបក្សសង្កាត់ផ្ទះព្រៃ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនសមាជិកបក្សដែលកំពុងសម្រាកព្យាបាលជំងឺ
ពោធិ៍សាត់៖ តំណាងលោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដឹកនាំដោយលោក ភួង សារិទ្ធ ប្រធានគណបក្សសង្កាត់ និងលោក ប៉ិច ស៊ីផាន់ ចៅសង្កាត់ផ្ទះព្រៃ និងជាអនុប្រធានគណបក្សសង្កាត់ រួមជាមួយសមាជិក សមាជិកាគណបក្សសង្កាត់ និងភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាទៅឧបត្ថម្ភជូនសមាជិកបក្សដែលកំពុងមានជំងឺ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងបេសកកម្មនេះ ក្រុមការងារបានធ្វើដំណើរទៅសួរសុខទុក្ខលោកស្រី សួង ស៊ីដេត សមាជិកាបក្ស និងត្រូវជាភរិយារបស់លោក ស៊ុន ស៊ីផល ប្រធានសាខាបក្សភូមិក្បាលហុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅខេត្តកំពង់ស្ពឺ។ បន្ទាប់មក ក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខលោក នេត បាន សមាជិកភូមិគក ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះដែរ ក្រុមការងារក៏បាននាំយកថវិកាឧបត្ថម្ភរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ប្រគល់ជូនសមាជិកទាំងពីររូប ដើម្បីរួមចំណែកសម្រាលបន្ទុកចំណាយក្នុងការសម្រាកព្យាបាលជំងឺ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗខាងមុខនេះ៕ សាយយ័ន្ដ វុន្នីយ៉ា








