
លោកអភិបាលស្រុកក្រគរ ចុះពិនិត្យអនាម័យបរិស្ថាន និងបង្ហាត់បង្រៀនការតាក់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិលេខ៥ ដល់អាជ្ញាធរឃុំអន្សាចំបក់
លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានចុះពិនិត្យអនាម័យបរិស្ថាន និងបង្ហាត់បង្រៀនបច្ចេកទេសតាក់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិលេខ៥ ដល់អាជ្ញាធរឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សំដៅលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែស្រស់ស្អាត។









